តើអ្នកធ្លាប់មានអារម្មណ៍ស្រឡាញ់នណាម្នាក់ ដោយគ្រាន់តែបានជួប ឬនិយាយផ្តោះផ្តង់ជាមួយគេមួយលើក ជាពីលើកដែរឬទេ? អ្នកពិតជាឆ្ងល់ថា ហេតុអ្វីបានជាមានអារម្មណ៍បែបនេះចំពោះតែបុគ្គលម្នាក់នោះខុស ប្លែកពីអ្នកដ៏ទៃ? អារម្មណ៍ទាំងនេះគឺជាសញ្ញាដែលបញ្ជាក់ថា អ្នកកំពុងចាប់ផ្ដើមស្រឡាញ់មនុស្សម្នាក់នោះដោយមិនដឹងខ្លួនហើយ ឬក៏អាចហៅម្យ៉ាងទៀតថាលង់ស្នេហ៍នោះឯង។ មានមូលហេតុជាច្រើនដែលជំរុញចិត្ដអ្នកឲ្យលង់ស្នេហ៍ជាមួយនឹង នណាម្នាក់ដោយមិនបានដឹងខ្លួន។ រូបសម្រស់ៈ នេះគឺជាចំណុចដំបូងបំផុតដែលអាចទាក់ទាញអារម្មណ៍របស់អ្នកបាន។ មានអ្នកខ្លះបានលង់ស្រឡាញ់គេ ចាប់តាំងតែពីបានជួបគ្នាលើកដំបូងមកម្លេះ ហើយអ្នកខ្លះទៀតគឺលង់ស្រឡាញ់គេ ដោយសារតែគេមានរូបរាងស្រដៀង ទៅនឹងមនុស្ស ឬនិមិត្ដរូបជាទីស្រលាញ់ដែលធ្លាប់ផ្ដល់ភាពកក់ក្ដៅ…
មតិយោបល់