ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីកាប់ប្រហារយុវជនម្នាក់បណ្តាលឲ្យរបួសធ្ងន់ នៅស្រុកព្រៃកប្បាស

តាកែវៈ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ចំណែក៤នាក់ទៀតបានកំពុងគេចខ្លួនពាក់ព័ន្ធករណីហិង្សា
ដោយបានកាប់ប្រហារទៅលើយុវជនម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់បែកក្បាលជាច្រើនថ្នេរ ក្រោយពីខឹងរឿងគប់នំបុង័ដាក់មិត្តខ្លួន។

ការចុះឃាត់ខ្លួននេះ បានកើតឡើង កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ជនសង្ស័យទី១ មានឈ្មោះ ឃុន មេត្តា ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិច្រនៀងខ្ពស់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ (ឃាត់ខ្លួន) ទី២ឈ្មោះ កែវថេងឡា ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិសំបូរ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ(ឃាត់ខ្លួន) ទី៣ឈ្មោះ អុំ ដារ៉ាត់ ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិវាល ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ(ឃាត់ខ្លួន) ទី៤ឈ្មោះ ហង់ ណារិទ្ធ ហៅគ្រិត ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិព្រៃផ្តៅជើង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ(គេចខ្លួន) ទី៥ឈ្មោះ ឆឹង ម៉េងហាក់ ហៅក្តុល ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិព្រៃផ្តៅជើង ឃុំព្រៃកប្បាស ខេត្តតាកែវ(គេចខ្លួន) ទី៦ឈ្មោះ យី ឌីណា ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិព្រៃភ្ញី ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ(គេចខ្លួន) និងទី៧ឈ្មោះ សង លីហ្សា ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិព្រៃភ្ញី ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ(គេចខ្លួន)។

ចំណែកជនរងគ្រោះឈ្មោះ ហេង សីហា ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិឬស្សីថ្មី ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ រងរបួសត្រូវក្បាលបែកប្រវែង៨សង់ទីម៉ែត្រ។

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំង ប៉ុសិ៍នគរបាលរដ្ឋបាលចំប៉ា បានចុះទៅដល់កន្លែងកើតហេតុ បានធ្វើការឃាត់ខ្លួន រួមទាំងដកហូតវត្ថុតាង ម៉ូតូហុងដាសេ១២៥មួយគ្រឿង ម៉ាកសង់ប៊ិច ស៊េរីឆ្នាំ២០០៧ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1BF-0291។

សូមបញ្ជាក់ថា ករណីហិង្សាខាងលើនេះ មូលហេតុបណ្តាលមកពីជនរងគ្រោះបានគុបដបទឹកសុទ្ធ និងនំបុង័មកលើជនសង្ស័យ ទើបបណ្តាលឲ្យកើតមានជម្លោះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំងបីរ យកទៅសាកសួរនៅអធិការដ្ឋាននគរបាល និងកសាងសំណុំរឿង ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់