នេះគឺជារឿងដ៍ភ្ញាក់ផ្អើលមួយ ដែលកំពូលខ្សែប្រយុទ្ធ អាហ្សង់ទីន Lionel Messi ប្រឆាំងក្រុម Barcelona ក្នុងការនាំយកខ្សែបម្រើប្រយុទ្ធអាឡឺម៉ង់ Mesut Ozil នៅខែមករាខាងមុខនេះ។
បើតាមការឲ្យដឹងរបស់ Diario Gol បានឲ្យដឹងថា Lionel Messi បានបញ្ចេញនូវប្រតិកម្ម ជុំវិញក្រុម Barcelona ដែលចង់ទិញ Mesut Ozil នៅខែមករាខាងមុខនេះ។ ជាការពិតណាស់ នាពេលកន្លងមក Messi តែងតែណែនាំក្រុម Barcelona ទៅតាម ការចង់បានរបស់រូបគេជានិច្ច ក្នុងនោះដែរ ដំបូងឡើយ Messi ណែនាំឲ្យទិញ Dele Alli និងបន្ទាប់មក ទិញ Riyad Mahrez ។ យ៉ាងណាវិញ ចំពោះក្រុម Barcelona ដែលចង់បាន Ozil នោះ បែរជាត្រូវ Messi មិនពេញចិត្តទៅវិញ ព្រោះថា រវាង Messi និង Ozil ដូចជាមិនសូវមានទំនាក់ទំនងល្អនឹងគ្នាឡើយ។
ក្នុងនោះដែរ តាមការឲ្យដឹងពីប្រភពខាងលើដដែល បានឲ្យដឹងបន្ថែមទៀតថា ការបដិសេធ Ozil នេះ គឺ Messi ចង់ឲ្យ Barcelona ទិញ Mahrez វិញ ព្រោះថា Mahrez អាចនឹងល្អជាង Ozil ប្រសិនបើលេងនៅក្លិបធំៗ ដូចគ្នានោះ។ ម្យ៉ាងវិញទៀតនោះ Messi បានយល់យ៉ាងច្បាស់ថា Ozil កំពុងតែលេងធ្លាក់ទម្រង់ហើយ ទាំងការលេងនៅជម្រើសជាតិអាឡឺម៉ង់ និងក្រុមកាំភ្លើងធំ Arsenal ចំណែក Mahrez វិញ ហាក់មានភាពប្រសើរជាង Ozil ឆ្ងាយណាស់។ ជាងនេះទៅទៀត Messi ធ្លាប់ជាគូប្រជែង ជាមួយ Ozil កាលពីលេងនៅ Real Madrid ដែលតារាឆ្នើមរូបនេះ មិនចង់ាប់ដៃគូលេងជាមួយឡើយ។
ដូច្នេះហើយ ការបង្ហាញនូវការមិនពេញចិត្ត ចំពោះក្រុម Barcelona នោះ គឺ Lionel Messi មានបំណងចង់ឲ្យក្រុមអេស្ប៉ាញមួយនេះ ទិញយក Riyad Mahrez វិញ។



មតិយោបល់