ភ្នំពេញៈ សមត្ថកិច្ចចម្រុះជាច្រើននាក់ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង រួចមក កម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀន”ក១” បានសហការជាមួយសមត្ថកិច្ចគយប្រចាំឃ្លាំងនៃព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងមន្ត្រីរបស់នាយកដ្ឋានអន្តោប្រវេសន៍ ព្រមទាំងសហការជាមួយក្រុមហ៊ុន DHL បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាអ្នកជាចាំទទួលកញ្ចប់បញ្ញើរ ក្រោយពីរកឃើញថា បានលួចលាក់ធ្វើសកម្មភាពជួញដូរគ្រឿងញៀនឆ្លងខុសច្បាប់ដើម្បីនាំចូលមកកម្ពុជា។
ប្រតិបត្តិការនេះ ធ្វើឡើងនៅម៉ោង៦ល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ សោម វុទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ ជាអ្នកចាំទទួលកញ្ចប់បញ្ញើរ រួមនិងគ្រឿងញៀនប្រភេទកូកាអ៉ីន ទម្ងន់ ៧៩៣.៥៦ ក្រាម ដែលនាំចូលពីប្រទេសប្រេស៊ីល មកកម្ពុជាតាមជើងអាកាស លាក់ទុកក្នុងកញ្ចប់បញ្ញើរ បញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន”ក១” ដើម្បីចាត់ការបន្តទៀត៕
មតិយោបល់