កំពង់ធំៈ លោកប្រធានការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាង រថយន្តបុកអ្នកជិះម៉ូតូដួលលើទ្រូងផ្លូវ ក្នុងទិសដៅផ្ទុយគ្នា បណ្តាលអោយបុរសម្នាក់ស្លាប់នៅនឹងកន្លែង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១៧៥-១៧៦ ភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
រថយន្តម៉ាក កាមរី ឆ្លាម ពណ៌ប្រផេះ ពាក់ស្លាកលេខ មិនស្គាល់ (បើកបរពីកើតទៅលិច) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (បើករថយន្តគេចពីកន្លែងកើតហេតុបាត់)បានមកបុកម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AW.6513 បើកបរពីលិចទៅកើត) អ្នកបើកបរ ឈ្មោះនិងទីកន្លែងស្នាក់នៅ មិនស្គាល់ បានស្លាប់នៅកន្លែងកើតហេតុ។
មូលហេតុជាបឋមបង្កឡើងដោយអ្នកបើកបររថយន្តកាមរី ឆ្លាម បើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់។
ចំពោះវត្ថុតាងម៉ូតូរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ៕
មតិយោបល់