ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់រថយន្តដឹកអ្នកដំណើរ វុឌ្ឍន៍សុភាព រកឃើញទំនិញខុសច្បាប់ចំនួន២ប្រភេទ រួមមានជាច្រើនមុខ!

បន្ទាយមានជ័យៈ លោកវរសេនីយ៍ឯក ចាប សុផារិទ្ធ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យទទួលផែនបទល្មើសសេដ្ឋកិច្ច បានប្រាប់ Post Newsថា មានការឃាត់រថយន្តរបស់ក្រុមហ៊ុន វុឌ្ឍន៍សុភាព ដើម្បីត្រួតពិនិត្យនិងរកឃើញទំនិញខុសច្បាប់ចំនួន២ប្រភេទ រួមមានជាច្រើនមុខផងដែរ។

ការបង្ក្រាបនេះធ្វើឡើងនៅម៉ោង២និង១៥នាទីរសៀល ថ្ងៃទី២៤ ខែវិច្ឆិកា​ឆ្នាំ២០១៧ ស្ថិតនៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

លោកស្នងការរងបានបញ្ជាក់ទៀតថា រថយន្តដឹកអ្នកដំណើរ ពាក់ស្លាកលេខ ភ្នំពេញ 3C-9288 ដែលជារបស់ក្រុមហ៊ុនវុឌ្ឍន៍សុភាព នេះត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តឃាត់បានកាលពីម៉ោង១១និង៣០នាទី ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយត្រួតពិនិត្យរកឃើញទំនិញ២ប្រភេទ រួមមាន១៦មុខដែលគ្មានពន្ធនិងគ្មានច្បាប់អនុញ្ញាត ក្នុងនោះប្រភេទទី១ គឺចម្រុះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់គយ ដើម្បីចាត់ការបន្ត និងទី២ប្រភេទចំណីគោចំនួន១៧៥ដុំ នឹងប្រគល់ឲ្យខាងកសិកម្មទុកធ្វើឯកសារ និងមួយទៀត បញ្ជូនទៅឡាបូ ដើម្បីត្រួតពិនិត្យមានជាតិគីមីអីដែរអត់ និងបានឃាត់ខ្លួនមនុស្ស២នាក់ផងដែរ៕

មតិយោបល់