ព័ត៌មានជាតិ

សមត្ថកិច្ចពាក់ព័ន្ធខេត្តកំពង់ស្ពឺ ចាប់ឈើល្មើសច្បាប់ប្រភេទ ម្រេញ ចំនួន ៨៩កំណាត់ ក្នុងដីសម្បទានសេដ្ឋកិច្ច គ្រប់គ្រងដោយក្រុមហ៊ុន PSKV

កំពង់ស្ពឺៈ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ក្រោមការដឹកនាំពីលោក សឿ ឡងឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ នាយរងខណ្ឌ នាយ-នាយរងផ្នែក នាយ-នាយរងសង្កាត់ និងមន្ត្រីរដ្ឋបាលព្រៃឈើមូលដ្ឋាន បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថ មន្ត្រីមន្ទីរបរិស្ថានខេត្ត និងអង្គការ សម្ព័ន្ធមិត្តសត្វព្រៃ បានចុះប្រតិបត្តិការបង្រ្កាប និងឃាត់ចាប់ឈើល្មើសច្បាប់ប្រភេទក្រៅលំដាប់ថ្នាក់(ម្រេញ) ចំនួន ៨៩កំណាត់ ស្មើនឹង ២៣ម៉ែត្រ៣.៧៦៧ ដែលជនមិនស្គាល់មុខបានធ្វើសន្និធិដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ នៅក្នុងដីសម្បទានសេដ្ឋកិច្ចដែលកំពុងគ្រប់គ្រងដោយក្រុមហ៊ុន PSKV ស្ថិតនៅក្នុងភូមិសាស្ត្រភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់។

បច្ចុប្បន្នវត្ថុតាងឈើល្មើសខាងលើបានយកមករក្សាទុកនៅទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើសំរោងទង និងកំពុងរៀបចំចងក្រងសំណុំរឿងតាមនីតិវិធីនៃច្បាប់ស្តីពីព្រៃឈើ៕

photo_2016-09-16_19-13-54photo_2016-09-16_19-13-59photo_2016-09-16_19-14-02photo_2016-09-16_19-14-05photo_2016-09-16_19-14-08

មតិយោបល់