កំពង់ចាមៈ នៅព្រឹកថ្ងៃទី២៤ ខែតុលា នេះ នៅមន្ទីរព័ត៌មានខេត្តកំពង់ចាម មានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច ក្នុងវិស័យព័ត៌មាន ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ដែលរៀបចំដោយក្រុមការងារសម្រលសម្រួលបច្ចេកទេស ដោយមានការចូលរួមពីមន្ទីរព័ត៌មាន៥ខេត្ត ដូចជា ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តត្បូងឃ្មុំ ដើម្បីមកចូលសិក្ខាសាលានេះ។
ក្នុងពីធីបើកវគ្គបណ្តុះបណ្តាលនេះ ក្រោមអធិបតីភាពលោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការចូលរួមពីលោកស្រីអភិបាលរងខេត្តកំពង់ចាម លោក លោកស្រីក្នុងមន្ទីរព័ត៌មានទាំង៥ខេត្តផងដែរ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងប្រាប់ដល់សិក្ខាកាមទាំងអស់ពីសារសំខាន់ ក្នុងការគាំពារកុមារពិការ កុមារមានជំងឺ លើកការផ្សព្វផ្សាយឲ្យបានយល់ដឹងខ្ពស់ចំពោះការអភិវឌ្ឍន៍កុមារតូច ក្នុងវិស័យអប់រំជាដើម។
ការផ្សព្វផ្សាយគោលនយោបាយជាតិ និងផែនការសកម្មភាពជាតិស្តីពីការគាំពារនិងអភិវឌ្ឍកុមារតូច ឆ្នាំ២០១៤ ដល់ ២០១៨ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រធានកិត្តិយស គណៈកម្មាធិការជាតិគាំពារ និងអភិឌ្ឍន៍កុមារតូច មិនត្រឹមតែប៉ុណ្ណោះ មានក្រសួងដែលពាក់ពន្ធ័ចំនួន១០ក្រសួងក្នុងការផ្សព្វផ្សាយ និងការគាំពារកុមារ តាមជំនាញការងាររបស់ក្រសួងនីមួយ រួមមាន៖ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកិច្ចការនារី ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា ក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួងផែនការ។
ដោយឡែកគ្រប់បណ្តា ក្រសួង ស្ថាប័ន និងអាជ្ងាធរពាក់ពន្ធ័គ្រប់លំដាប់ថ្នាក់ ត្រូវរួមចំណែកជំរុញ និងអនុវត្តគោលនយោបាយជាតិ ស្តីពីការគាំពា និងអភិវឌ្ឍន៍កុមារតូចឲ្យមានប្រសិទិ្ធភាពខ្ពស់ ហើយត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ និងដៃគូអភិវឌ្ឍន៍នានា ក្នុងគោលបំណង់លើកទឹកចិត្តឲ្យមានការចូលរួមអនុវត្តន៍បានជោគជ័យ៕
មតិយោបល់