តួកគី: នៅមុននេះបន្តិច យោងតាមទីភ្នាក់ងារសារព័ត៌មាន Anadolu របស់រដ្ឋតួកគីបានរាយការណ៍ដោយស្រង់សម្តីរបស់មន្រ្តីប៉ូលិសឲ្យដឹងថា មនុស្សបួននាក់ត្រូវបានឃុំខ្លួន ដែលបានជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារដោយគ្រាប់បែករថយន្តក្រុងសម្លាប់មនុស្ស ១១នាក់ និង៣៦នាក់ផ្សេងទៀតរងរបួស។
សូមបញ្ជាក់ថា ការវាយប្រហារនេះដែរ ស្ថិតនៅក្នុងសង្កាត់ Beyazit ទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី នៅម៉ោងប្រហែល ៨និង៤០នាទីព្រឹក។ នេះបើយោងតាមគេហទំព័រ CNN ចេញផ្សាយនៅយប់ថ្ងៃទី៧ មិថុនានេះ៕
មតិយោបល់