ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយដឹកកម្មករ បើកកៀរម៉ូតូវ៉េវ បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់យ៉ាងរន្ធត់!

កំពង់ចាម: លោកអធិការរងស្រុកជើងព្រៃ​ ទទួលបន្ទុកផ្នែកចរាចរណ៍ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តហ៉ីយ៉ាន់ដាយ បានបុកជាមួយនឹងម៉ូតូវ៉េវ បណ្តាលឲ្យស្ត្រីម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៦៧-៦៨ ភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម.

ករណីនេះបង្កឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ គ្មានស្លាកលេខ បើកបរដោយឈ្មោះ បឿន ខេន ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅភូមិតាំងជ្រៃ ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម ដឹកកម្មករ បើកពីលិចទៅកើតកៀរម៉ូតូម៉ាកវ៉េវ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ហាង វៃ អាយុ២៧ឆ្នាំ ស្នាក់នៅភូមិគោករវាងឃុំគោករវាងជើងព្រៃខេត្តកំពង់ចាម បណ្តាលឲ្យស្លាប់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង នាំយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត។ ចំណែកសពប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់