បបូរមាត់ គឺជាផ្នែកមួយដែលធ្វើឲ្យអ្នកមានសម្រស់កាន់តែស្រស់ស្អាតបានមួយកម្រិតដែរ។ ហេតុនេះហើយទើបមានសុភាពនារីជាច្រើនតែងតែប្រថ្នាចង់បានបបូរមាត់ធំសិចស៊ី រហូតមានអ្នកខ្លះហ៊ានចំណាយប្រាក់ដើម្បីកែបបូរមាត់ថែមទៀត។
ក៏ប៉ុន្តែតើអ្នកដឹងទេថា បបូរមាត់អាចបង្ហាញពីបញ្ហានៅក្នុងរាងកាយ? បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថ្មីៗនេះថា ពណ៌បបូរមាត់អាចបង្ហាញពីបញ្ហាសផ្សេងៗដែលកំពុងតែកើតមាននៅក្នុងរាងកាយរបស់អ្នក។ ដូច្នេះហើយ ដើម្បីគេចផុតពីហានិភ័យធ្ងន់ធ្ងរដោយសារតែជំងឺមួយចំនួន អ្នកគួរតែប្រញាប់ទៅជួបជាមួយគ្រូពេទប្រសិនបើឃើញបបូរមាត់មានពណ៌ទាំងនេះ។
បបូរមាត់ពណ៌ផ្តាឈូក ឬសីជម្ពូរ
ប្រសិនបើអ្នកមានបបូរមាត់ពណ៌បែបនេះ មិនត្រឹមតែស្រស់ស្អាត ហើយសិចស៊ីនោះទេ ថែមទាំងបង្ហាញថារាងកាយពោរពេញទៅដោយសុខភាពល្អឥតខ្ចោះ។
បបូរមាត់ពណ៌ក្រហមភ្លឺ
បបូរមាត់ពណ៌ក្រហមភ្លឺខ្លាំងពេក វាបង្ហាញថា លំពែង និងថ្លើមរបស់អ្នកកំពុងតែដំណើរការមិនល្អ។ មិនតែប៉ុណ្ណោះវាក៏ចង់បញ្ជាក់ពីដង្ហើមអាក្រក់ដែលបង្កឡើងដោយសារតែអាហារផងដែរ។
បបូរមាត់ពណ៌ស្វាយ ឬបៃតង
បបូរមាត់ប្រែជាពណ៌ស្វាយនៅពេលដែលអ្នកស្ថិតនៅក្នុងស្ថានភាពរងា គឺជារឿងធម្មតានោះទេ។ ក៏ប៉ុន្តែប្រសិនបើអ្នកមិនរងារផងតែបបូរមាត់ប្រែពណ៌បែបនេះ គួរតែប្រញាប់ទៅជួបគ្រូពេទ្យភ្លាមទៅ ព្រោះវាអាចបង្ហាញពីបញ្ហាបេះដូង ឬជំងឺផ្លូវដង្ហើម។
ពណ៌ខ្មៅងងឹត
បបូរមាត់បែបនេះ ភាគច្រើនបង្កឡើងដោយសារតែការជក់បារី។ ប៉ុន្តែប្រសិនបើអ្នកមិនជក់បារីទេស្រាប់តែបបូរមាត់មានពណ៌បែបនេះ មានន័យថាប្រព័ន្ធរំលាយអាហាររបស់អ្នកធ្វើការហួសកម្លាំង និងមានដំណើរការមិនល្អ។ ដើម្បីកែសម្អប្រព័ន្ធរំលាយអាហារ អ្នកត្រូវព្យាយាមទទួលទានអាហារដែលសម្បូរទៅដោយជាតិសរសៃ និងពិសារទឹកឧណ្ឌៗឲ្យបានច្រើន។
បបូរមាត់មានស្នាមបន្ទាប់ពណ៌ក្រហម ឬពណ៌ស្វាយ
នេះប្រហែលជាបណ្តោលមកពីរាងកាយរបស់អ្នកមិនមានតុល្យភាពត្រឹមត្រូវ និងជួយកាលត្រជាក់ ឬក្តៅ។ អ្នកអាចកម្ចាត់បបូរមាត់ពណ៌បែបនេះបាន ប្រសិនបើអ្នកជៀសវាងអាហារហិរ ឬគ្រឿងផ្សំកែច្នៃ ហើយគួរតែព្យាយាមទទួលទានអាហារដូចជាបាយ ការ៉ុត ផ្លែអាល់ម៉ុន ត្រីជាដើម…៕
ប្រភព៖ boldsky
មតិយោបល់