ភ្នំពេញៈ កាលពីវេលាម៉ោង ៤ និង ៤០ រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៧ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពីបទបង្កការខូចខាតដោយចេតនា នៅចំណុចផ្ទះលេខ១៩ ក.៤ ផ្លូវជាតិលេខ៥ភូមិទី១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យត្រូវឃាត់ខ្លួនទី ១.ឈ្មោះឡឹម យុំាងង៉ុក ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ជាអ្នកយកដបទឹកសុទ្ធដាក់សាំងដុត បោះចូលក្នុងផ្ទះជួល និង២.ឈ្មោះ សួន សុជាតិ ហៅ វេវ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ អ្នកទាំងពីរមានទីលំនៅភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានរកឃើញសារធាតុញៀន បន្ទាប់ពីធ្វើតេស្តរួច។
ជនរងគ្រោះជាម្ចាស់ផ្ទះ ឈ្មោះសុខ សាវឿន ភេទស្រីអាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ៤ ផ្លូវជាតិលេខ៥ ភូមិទី១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយសម្ភារខូចខាត គឺឆេះកំរាលកៅស៊ូក្រាលលើក្តារ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់