ព័ត៌មានជាតិ

ភ្លើងជម្លោះ! ទប់កំហឹងមិនបានទាញកាំបិតខ្វែវកាប់បុរសម្នាក់របួសធ្ងន់ រួចរត់បាត់!

រតនគិរីៈ មានករណីហិង្សាមួយបានកើតឡើង ដោយបានបុរសម្នាក់ បានទាញកាំបិតខ្វែវកាប់ប្រហារទៅលើបុរសម្នាក់ទៀតចំនួន២កាំបិត បណ្តាលឲ្យរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១១យប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី ។

សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ដែលកាប់គេហើយរត់គេចបាត់ខាងលើនេះ មានឈ្មោះ វៀត ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ ។ ចំណែកជនរងគ្រោះមានឈ្មោះ ជិន គ្រីម ភេទប្រុស អាយុ៤៩ឆ្នាំ មានស្រុកកំណើតនៅភូមិជួរកណ្តាល ឃុំជីរោទ៍១ ខេត្តត្បូងឃ្នុំ ត្រូវជនដៃដល់កាប់២កាំបិតខ្វែវ បណ្តាលឲ្យរបួសចំស្មារខាងឆ្វេងធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែកជនដៃដល់ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្តទៀត៕

មតិយោបល់