ព័ត៌មានកីឡា

Hazard៖ ចាំចប់រដូវកាលនេះ ចាំនិយាយគ្នា

បន្ទាប់ពីមាន ការចាប់អារម្មណ៍ពីក្រុមធំៗ ដែលចង់បានខែបម្រើប្រយុទ្ធ ប៊ែលហ្ស៊ិក Eden Hazard រួចមក បានធ្វើឲ្អនាគត់របស់កីឡាកររូបនេះ នៅមិនទាន់ច្បាស់ ជាមយនឹងក្រុមតោខៀវ Chelsea ឡើយ។

យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ Independent បានឲ្យដឹងថា Eden Hazard មិនទាន់ចង់ចាកចេញ ពីក្រុមតោខៀវ Chelsea ឡើយ ដោយរូបគេកំពុតែផ្តោត លើការដណ្តើមពាន នៅឆ្នាំនេះសិន។ ជាការពិតណាស់ Hazard បានចេញមុខ មកបកស្រាយ ជុំវិញពាក្យចរចាម​អារាមនាពេលកន្លងមកថា រូបគេនឹងមិនចាកចេញ ពីក្រុម​តោខៀវ Chelsea នៅរដូវកាលនេះទេ។

មូលហេតុដែលរូប​គេ មិនទាន់ចង់ចាកចេញពី Stamford Bridge នោះដោយសារ តែ Hazard នៅបន្តជួយក្រុមតោខៀវ Chelsea ក្នុងការប្រជែងពានឆ្នាំនេះសិន ទាំងពាននៅ​អង់គ្លេស និងនៅ Champion League ។ Hazard បានឲ្យដឹងបន្ថែមទៀតថា ចាំចប់រដូវកាលនេះសិន ទើបរូបគេ​អាចដឹងច្បាស់ ពីអនាគត់ ដែលត្រូវបន្ត ឬចាកចេញទៅកាន់ក្លិបថ្មីនោះ។ ក្នុងនោះដែរ ខ្សែបម្រើ​ប្រយុទ្ធប៊ែលហ្ស៊ិករូបនេះ នៅមានក្តីប្រាថ្នាមួយទៀត ក្នុងរដូវកាលនេះ គឺការឈ្នះពាន ជាមួយក្រុម Chelsea ជាពិសេសនោះ Champion League ដែលជាពានដ៍ធំ​នៅ ទ្វីបអឺរ៉ុប។

ដូច្នេះហើយ Eden Hazard និយាយយ៉ាងច្បាស់ថា រដូវកាលនេះ រូបគេជាកីឡាកររបស់​តោខៀវ Chelsea សម្រាប់រដូវកាលក្រោយ កុំទាន់និយាយ ព្រោះថា ចាំដល់ពេលនោះសិន ចាំនិយាយគ្នាទៀត។

មតិយោបល់