បរទេសៈ អ្នកប្រហែលជាពុំធ្លាប់គិតទេថា ការផឹកទឹកក្រូចឆ្មារ ជារៀងរាល់ថ្ងៃ អាចជួយផ្ដល់ផលប្រយោជន៍អ្វី ដល់សុខភាពនោះ? ក្រូចឆ្មារសម្បូរដោយ សារធាតុចិញ្ចឹមជាច្រើនប្រភេទដូចជា វីតាមីន C, B6, A, E,ជាតិ Thiamine Niacin, Riboflavin, អាស៊ីត Pantothenic, ស្ពាន់ អាស៊ីតហ្វូលីក កាល់ស្យូម ជាតិដែក ម៉ាញ៉េស្យូម ប៉ូតាស្យូម ស័ង្កសី ផូស្វ័រ និងប្រូតេអ៊ីន ដែលសារធាតុ ទាំងនេះ រាងកាយត្រូវការពួកវាជាចាំបាច់។ តាមការសិក្សាស្រាវជ្រាវថ្មី បានរកឃើញថា ការផឹកទឹកក្រូចឆ្មារជាមួយទឹកក្ដៅឧណ្ហៗ ជារៀងរាល់ព្រឹក អាចជួយផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់សុខភាព។
- ជួយព្យាបាលបញ្ហាទាក់ទងទៅនឹងការរំលាយអាហារ និងទល់លាមក
- បំបាត់ជំងឺផ្តាសាយ
- ព្យាបាលបញ្ហាដែលទាក់ទងទៅនឹងស្បែក
- ពង្រឹងប្រព័ន្ធភាពស៊ាំ
- ជួយកាត់បន្ថយបញ្ហាសក់ជ្រុះ និងថែទាំសុខភាពសក់
- ជួយសម្រកទម្ងន់
- ជួយធ្វើឲ្យខ្យល់ដង្ហើមស្រស់ថ្លា បន្ថយការឈឺធ្មេញ និងអញ្ចាញធ្មេញ
- ព្យាបាលជំងឺឈឺសន្លាក់ឆ្អឹង និងរលាកសន្លាក់ ជាពិសេសថែមទាំង ជួយលាងសម្អាតជាតិពុល និងពពួកបាក់តេរីចេញពីរាងកាយទៀតផង៕
មតិយោបល់