ភ្នំពេញៈ កន្លែងកោសជប់ជាច្រើនកន្លែងភាគច្រើនគ្មានច្បាប់ ហើយភ្ញៀវចូលម៉ាស្សាកោសជប់ម្តងៗតែងតែបាត់លុយ បុរសម្នាក់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលប្តឹងហាងម៉ាស្សាកោសជប់ ខណៈដែលគាត់បានទៅម៉ាស្សានៅហាងនោះ ហើយបាត់លុយ៣០០ដុល្លារ ភ្លាមៗនៅកន្លែងនោះតែម្តង។
កើតហេតុនៅវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោយពីបានទទួលដំណឹងនោះភ្លាមសមត្ថកិច្ចមូលដ្ឋានក៏បានទៅនាំខ្លួនស្ត្រី២នាក់មកសាកសួរតែម្តង។
បុរសរងគ្រោះមានឈ្មោះ ប៉ុល ច័ន្ទតារា អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបបន្ទាយមាស ខេត្តកំពត ។
ចំណែកស្ត្រីសង្ស័យ ១-ឈ្មោះ ស កូឡាប អាយុ២០ឆ្នាំ មុខរបរអ្នកម៉ាស្សា ស្នាក់នៅភូមិត្រពាំល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ២-ឈ្មោះ ហេង ធូ អាយុ៣០ឆ្នាំ មុខរបរអ្នកម៉ាស្សា ស្នាក់នៅភូមិត្រពាំល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
តាមសម្តីម្ចាស់ពាក្យបណ្តឹងដែលជាបុរសរងគ្រោះបញ្ជាក់ថា នៅវេលាម៉ោង៨នាទីយប់ រូបគាត់ជិះម៉ូតូជាមួយមិត្តភក្តិចេញពីចោមចៅទៅជួបមិត្តម្នាក់ទៀត ប៉ុន្តែដោយគាត់មិនសូវស្រួលខ្លួនក៏ចូលទៅម៉ាស្សា តែគាត់ចូលតែម្នាក់ឯងទេ ។ ពេលចូលទៅដល់ផ្ទះម៉ាស្សាកោសជប់ស្ត្រីម្នាក់ឲ្យគាត់ចូលបន្ទប់នៅជាន់ទី១ ហើយគាត់ក៏ដោះអាវដាក់ព្យួរនៅមាត់បង្អួច ខណៈនោះស្រីកោសជប់បានហុចកន្សែងពោះគោឲ្យគាត់ស្លៀកឡើងដេកលើគ្រែ ដើម្បីម៉ាស្សា។ មួយសន្ទុះធំមកស្ត្រីនោះប្រាប់ថា ចប់ហើយរួចក៏ចុះមកក្រោមបាត់ ហើយគាត់បានលូកមើលលុយក្នុងហោប៉ៅខោ ស្រាប់តែបាត់លុយអស់៣០០ដុល្លាររលីង ភ្លាមៗគាត់ក៏បានឡូឡា និងឱ្យយកលុយឱ្យគាត់វិញ តែកន្លែងម៉ាស្សានោះប្រកែក ទើបគាត់សម្រេចចិត្តមកប្តឹងនគរបាលប៉ុស្តិ៍ ដើម្បីជួយរកខុសត្រូវ តែម្តង។
ក្រោយពីទទួលពាក្យបណ្តឹងភ្លាម កម្លាំងទៅអញ្ជើញម្ចាស់ហាងមកកាន់ប៉ុស្តិ៍ ដើម្បីឆ្លើយបំភ្លឺ ក្នុងនោះផងដែរស្ត្រីម្នាក់ឈ្មោះ ស កូឡា សារភាពថា លុយរបស់ភ្ញៀវខាងលើ គឺស្ត្រីឈ្មោះ ហេង ធូ ជាអ្នកលួចយករបស់ភ្ញៀវ ប៉ុន្តែពេលសមត្ថកិច្ចសាកសួរគឺស្ត្រី ហេង ធូ នេះ មិនបានសារភាពឡើយ ។ សមត្ថកិច្ចបន្តថា ស្ត្រី ហេង ធូ នេះ ត្រូវសមត្ថកិច្ចចាប់ឡើងភ្លេចទៅហើយរឿងដដែលៗនេះ និងកសាងសំណុំរឿងទៅសាលាដំបូង៣ដងមកហើយ ប៉ុន្តែមិនដែលជាប់បានយូរឡើយ ។ បច្ចុប្បន្នស្ត្រីទាំង២នាក់ត្រូវឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីសាកសួរ៕
មតិយោបល់