តាមការស្រាវជ្រាវបានរកឃើញថា កុមារដែលបានគេងថ្ងៃមួយម៉ោងក្រោយពីបាយថ្ងៃរួច ធ្វើឲ្យការចងចាំរបស់ពួកគេល្អ ដោយសារតែថាមពលខួបក្បាលរបស់គេរក្សានូវភាពស្ងប់ស្ងាត់។
អ្នកវិទ្យាសាស្ត្រនៅសកលវិទ្យាល័យ Massachusetts Amterst សហរដ្ឋអាមេរិក បានស្រាវជ្រាវទៅលើដំណេករបស់កុមារតូចៗ ជាច្រើននាក់ ដោយទទួលបានលទ្ធផលថា ដំណេកខ្លី ធ្វើឱ្យកុមារអាយុពី៣-៥ឆ្នាំមានការចងចាំល្អជាង កុមារដែលមិនបានដេកថ្ងៃ ដោយលទ្ធផលនេះបានសាកល្បងទៅមេរៀនសាលា និងចំណេះដឹងផ្សេងៗ។
ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់បន្ថែមទៀតថា ផលប្រយោជន៍ពីដំណេកថ្ងៃត្រង់នៅអូសបន្លាយពេញមួយរសៀល និងឆ្លងមកថ្ងៃបន្ទាប់ទៀត ដូច្នេះធ្វើឲ្យការចងចាំរបស់កុមារកាន់តែល្អ។ ដំណេកថ្ងៃត្រង់សំខាន់បំផុតក្នុងការពង្រឹងសំណុំចងចាំ និងរៀនសូត្រជាប់នៅកុមារតូចៗ។ ពេលគេងថ្ងៃត្រង់ កុមារស្វែងកាត់ដំណើរការកើនកម្រិតសកម្មភាពនៅតំបន់ខួរក្បាលពាក់ព័ន្ធដល់ការរៀនសូត្រ និងប្រមូលផ្តុំព័ត៌មានថ្មី ដូចជាការធ្វើលំហាត់អំពីចក្ខុវិញ្ញាណ៕
មតិយោបល់