ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ពាក់ព័ន្ធនឹងករណីបន្លំយកលុយក្រុមហ៊ុនឆ្នោតខ្មែរចំនួន ៨០,៨១៣ដុល្លារ

ភ្នំពេញ: នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៤និង០០នាទី កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានទទួលឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ដែលមាន១/ឈ្មោះ ហុង ឡៃហេង ភេទ ប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ បឹងសាឡាង សង្កាត់ ទួលសង្កែ១ ខណ្ឌ​ ឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកផ្នែកលក់ក្រុមហ៊ុនឆ្នោតខ្មែរ (គ្មានផ្ទុកសារធាតុញៀន) ២/ឈ្មោះ ជា ស៊ុនឡុង ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ១៥០A ផ្លូវលំ សង្កាត់ ច្រាំង ចំរេះ២ ខណ្ឌ​ ឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកផ្នែកលក់ក្រុមហ៊ុនឆ្នោតខ្មែរ (គ្មានផ្ទុកសារធាតុញៀន) ៣/ឈ្មោះ អ៊ូ លឹមហេង ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិក្រោលគោ សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌ​ឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកផ្នែកលក់ក្រុមហ៊ុនឆ្នោតខ្មែរ (គ្មានផ្ទុកសារធាតុញៀន) ។

ពីបទរំលោភលើទំនុកចិត្ត (បន្លំយកលុយក្រុមហ៊ុនឆ្នោតខ្មែរចំនួន៨០៨១៣ដុល្លារ) នៅចំណុចក្រុមហ៊ុនឆ្នោតខ្មែរ ផ្លូវមុន្នីរ៉េត ភូមិទ្រា២ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ។
​​ជនរងគ្រោះឈ្មោះ ឯម ចាន់ណារិទ្ធ ភេទ ប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ១៩២១ ផ្លូវមុន្នីរ៉េត ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ មុខរបរ ប្រធានផ្នែកលក់ក្រុមហ៊ុនឆ្នោតខ្មែរ (តំណាងឲ្យនាយកក្រុមហ៊ុន) ។

​​សម្ភារ:ក្រុមហ៊ុនឆ្នោតខ្មែរ(តំណាងដោយឈ្មោះ ឯម ចាន់ណារិទ្ធ) ដែលបាត់បង់ ៖ លុយដុល្លារសរុបចំនួន ៨០,៨១៣ ដុល្លារ (ប្រាំបីម៉ឺន ប្រាំបីរយដប់បីដុល្លារអាមេរិក) ។

​បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

មតិយោបល់