ព័ត៌មានជាតិ

បញ្ជូនខ្លួនមនុស្ស១០នាក់ ដកហូតWY២៧គ្រាប់ រួមនិងដាវស៊ាំម៉ូរ៉ៃមួយចំនួនទៀតទៅកាន់ស្នងការដ្ឋានខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ: ជនសង្ស័យចំនួន១០នាក់ រួមនឹងគ្រឿងញៀនWY២៧គ្រាប់ និងដាវស៊ាំម៉ូរ៉ៃ មួយចំនួនទៀតត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានជាបន្ទាប់ កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

មុនដំបូងឡើយ កម្លាំងអង្គភាពវរសេនាតូចលេខ ៨០៧ សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបករណីជួញដូរ និងចែកចាយនូវសារធាតុញៀនដោយខុសច្បាប់ ទៅលើឈ្មោះ សុខ សារឿន (ហៅ ខុម) ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។ ហើយតាមចម្លើយរបស់ជនសង្ស័យ សមត្ថកិច្ចបានបន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មះ ពៅ ចិត្ត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បង្ក្រាបនៅផ្ទះឈ្មោះ ភូង វ៉ា ភេទស្រី អាយុ ៤៦ឆ្នាំ រួមនឹងវត្ថុតាង ថ្នាំប្រភេទពណ៌ផ្កាឈូកមានអក្សរ WY ចំនួន ២៧គ្រាប់ ។

ក្រោយមក នៅផ្ទះឈ្មោះ សុខ សារឿន ស្ថិតក្នុងភូមិសាមគ្គីឃុំគោករមៀត ស្រុកថ្មពួក កម្លាំងយើង បានបន្តទៅឃាត់ខ្លួនជនសង្ស័យចំនួន ៨ទៀត ទី១ឈ្មោះ រិន សារុំ ភេទប្រុស អាយុ២៥ឆ្នាំ , ទី២ឈ្មោះ ជីន ជួយ ភេទប្រុស អាយុ១៨ឆ្នាំ, ទី៣ឈ្មោះ ឆាត វណ្ណខុង ភេទប្រុស អាយុ២៤ឆ្នាំ ,ទី៤ឈ្មោះ ងិន វណ្ណ: ភេទប្រុស អាយុ៣២ឆ្នាំ, ទី៥ឈ្មោះ អឿត ហឿយ ភេទប្រុស អាយុ៣២ឆ្នាំ , ទី៦ឈ្មោះ ហឿន វិ ភេទប្រុស អាយុ៣១ឆ្នាំ , ទី៧ឈ្មោះ ដា បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ និងទី៨ឈ្មោះ សាំង ភេទ ភេទប្រុស អាយុ២៤ឆ្នាំ។ ហើយនៅថ្ងៃទី២៦ ខែវិច្ឆិកា ២០១៧ វេលាម៉ោង ១០ព្រឹក អង្គភាពបានបញ្ជូនជនសង្ស័យទាំង១០នាក់ និងវត្ថុតាងសរុបចំនួន២៧គ្រាប់ខាងលើ ទៅឲ្យការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់បន្តទៀត៕

មតិយោបល់