ព័ត៌មានជាតិ

Update៖ ជនជាតិចិន បើកលុចស៊ីស RX300 បុកប៉ះរថយន្តមួយគ្រឿង បណ្ដាលឲ្យស្លាប់មនុស្សម្នាក់

ព្រះសីហនុ: នៅវេលាម៉ោងជិត៥ព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅភូមិតានៃឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែ្រតលេខ ១៦១-១៦២ មានគ្រោះថ្នាក់ចរាចរណ៍ រវាង

រថយន្តម៉ាកLEXUSRX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AZ-0795 មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ បើកបរដោយឈ្មោះ វង់ នាងសិន ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅក្រុង/ខេត្តព្រះសីហនុ (ជនជាតិចិន) និងអ្នករួមដំណើរម្នាក់ ឈ្មោះ ប៊ុន ម៉ាប់ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅរាជនីភ្នំពេញ។

លុះមកដល់ចំណុចខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ ចំពេលនោះ ក៏មានរថយន្ត០១គ្រឿងម៉ាកFREIGHTER ពណ៌ត្រួយចេកលាយស ពាក់ស្លាកលេខ3C-7354 មានទិសដៅផ្ទុយគ្នា មកដល់ក៏បានបុកប៉ះគ្នាតែម្តង អ្នកបើកបរឈ្មោះ ឈុន បូរ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិតែប៉ែ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ និងអ្នករួមដំណើរ ឈ្មោះ យិន នីតា ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី។

ករណីនេះ បណ្ដាលឲ្យឈ្មោះ ឈុន ប៉រ៉ា អ្នកបើកបររថយន្តធំម៉ាក FREIGHTER បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយសារពេលបុក បានធ្លាក់ចេញតាមទ្វាររថយន្តមកដី។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅប៉ុស្តិ៍ដើម្បីរង់ចាំដោះស្រាយបន្តតាមផ្លូវច្បាប់៕

មតិយោបល់