ព័ត៌មានកីឡា

Man Utd វេទនារក៣ពិន្ទុ ពីក្រុមចំណូលថ្មី

ថ្វីបើការប្រកួតធ្វើឡើង ក្នុងទឹកដី Old Trafford របស់ក្រុម​បីសាចក្រហម Manchester United ក៍ដោយ តែមិនមែនជារឿងងាយស្រួលឡើយ ក្នុងការយកឈ្នះលើ​ក្រុមចំណូលថ្មី Brighton & Hove Albian ។

ជាការពិតណាស់ ក្រុមបីសាចក្រហម Manchester United ទម្រាំតែអាចរកគ្រាប់បាល់បាន ១គ្រាប់ទាំងវេទនានោះ ត្រូវរង់ចាំដល់នាទីទី៦៦ ដែលជាការស៊ុតពីចម្ងាយ របស់កីឡាករ Ashly Young ទៅផ្លាតជាមួយនឹងជើង របស់កីឡាករ Lewis Dunk ទើបបាល់ហោះចូលទីបានសម្រច។ Man Utd បានធ្វើការវាយលុក ជាច្រើនលើកច្រើនសារតែ មិនអាចធ្វើអ្វីទៀត បានឡើយ ចាប់តាំងពីដើមតង់មកម្លេះ ក៍ប៉ុន្តែ បាល់វាយបកល្អៗ​ ជាច្រើនលើករបស់ក្រុម Brighton ក៍មិនអន់ប៉ុន្មានឡើយ។ យ៉ាងណាវិញ បើទោះបីជា មិនអាចស៊ុតក្រុមចំណូលថ្មី បានច្រើនគ្រាប់​ក៍​ដោយ​ តែក្រុមបីសាចក្រហម Manchester United អាចរកបាន៣ពិន្ទុយ៉ាងសំខាន់យប់នេះ ដើម្បីបន្តប្រដេញពិន្ទុ ជាមួយក្រុមកំពូលតារាង Manchester City ក៍ដូចជាការសងសឹក ទៅលើក្រុម Brighton នេះផងដែរ កាលពីជាង ៣០ឆ្នាំមុន ដែល Man Utd លេងចាញ់ក្រុមមួយនេះ។

គួរបញ្ជាក់ផងដែរថា តារាដ៍ឆ្នើម Zlatan Ibrahimovic បានចូលលេងក្នុងការប្រកួតនេះដែរ តែកីឡាករដែលទើបជាពីរបួសរូបនេះ នៅពុំទាន់រកគ្រាប់បាល់​ បាននៅឡើយទេ ខណ: Romelu Lukaku ក៍ខកខាន ជាច្រើនប្រកួតកន្លងមកហើយ ក្នុងការរកគ្រាប់បាល់ឲ្យ Man Utd ។ ដូច្នេះហើយ ក្រុមបីសាចក្រហម Manchester United ពិតជាវេទនា ខ្លាំងណាស់ ក្នុងការរក៣ពិន្ទុ ពីក្រុម Brighton យប់មិញនេះ។

//www.youtube.com/watch?v=oTe6jnaVEqc

មតិយោបល់