ព្រៃវែងៈ លោកអធិការរងស្រុកកំចាយមារ ទទួលផ្នែកចរាចរណ៍បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តមិនស្គាល់ម៉ាក បានបុកស្ត្រីមិនគ្រប់សតិដែលកំពុងជិះកង់ ពេញទំហឹងបណ្តាលឲ្យស្ត្រីអ្នកជិះកង់ស្លាប់យ៉ាងរន្ធត់។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង៣០នាទី យប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែតលេខ ១២៣-១២៤ មុខផ្ទះឈ្មោះ សៅ ឃី ភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ដមិនស្គាល់ម៉ាក បានបុកស្ត្រីម្នាក់ សុន យង់ ភេទស្រី អាយុ៤៦ឆ្នាំ នៅភូមិវាលស្មាច់ ឃុំក្របៅ ដែលជាមនុស្សស្រវឹង និងមានសតិមិនគ្រប់ កំពុងជិះកង់ឆ្លងកាត់ផ្លូវទៅទិញម្ហូបហូបបាយលិចទៅកើត ត្រូវរថយន្តដែលមកបញ្ច្រាសគ្នាបុកពេញទំហឹង ស្លាប់នៅនឹងកន្លែង រួចបើករថយន្តរត់បាត់តែម្តង ៊
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរករថយន្ដបង្ក និងកសាងនីតិវិធីតាមផ្លូវច្បាប់។ចំណែកសពបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់