ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងលួចទ្រព្យសម្បតិ្ត

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែបានធ្វើការឃាត់ខ្លួន ក្រោយពីរូបគេមានបំណងលួចយកទ្រព្យសម្បតិ្ត កាលពីវេលាម៉ោង ៧និង១៥នាទីយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ ដែលស្ថិតនៅចំណុចផ្ទះលេខ១៤៦J ផ្លូវលំ ក្រុមទី០៨ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានដើរចុះឡើយ ក្រោយមកដោយឃើញឪកាសល្អ ជនសង្ស័យក៏បានឡើងទៅផ្ទះជនរងគ្រោះជាន់ទី១ ហើយក៏បានទាញបង្អួចផ្ទះ ស្រាប់តែជនរងគ្រោះឃើញដូចនោះ ក៏បានស្រែកចោរៗ ក្រោយមកប្រជាពលរដ្ឋដែលនៅជិតនោះ និងកម្លាំងសមត្ថកិច្ចដែលកំពុងជិះល្បាតនៅជុំវិញនោះ ក៏បាននាំគ្នាដេញចាប់ និងឃាត់ខ្លួនជនសង្ស័យបានភ្លាមៗតែម្តង។

លោក ណយ ច័ន្ទណារ័ត្ន មន្ត្រីព្រហ្មទណ្ឌខណ្ឌឫស្សីកែវ បានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ សុខ សំណាង ហៅ ភេទ ប្រុស អាយុ ៣៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅសង្កាត់គីឡូម៉ែត្រលេខ៦ ។ ចំណែកឯជនរងគ្រោះឈ្មោះ ខែម វាសនា ហៅ ក្រឹម ភេទ ប្រុស អាយុ ២៩ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

photo_2016-06-08_09-14-34 - Copyphoto_2016-06-08_09-14-34

មតិយោបល់