ព័ត៌មានជាតិ

ដាក់បង្អោងឡើងតាមបង្អួច លួចលុយគេ មានអីម្ចាស់ទាន់!…

កំពង់ធំ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពឡើងតាមបង្អួចផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិ។

ការចាប់ឃាត់ខ្លួននេះកាលពីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅក្នុងភូមិសន្ទុក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អួន ឌ័ន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិស្វាយកាល់ ឃុំកកោះ ស្រុកសន្ទុក។ ចំណែកជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ លិត សុខី ភេទស្រី អាយុ៣៣ឆ្នាំ នៅភូមិឃុំកើតហេតុ។
សម្ភារ:ដែលជនសង្ស័យលួចយក លុយអស់ចំនួន៣៥០,០០០រៀល និងខ្សែ.កលោហ:ធាតុ ពណ៌ទង់ដែង១ខ្សែ ទម្ងន់៤ជី២ហ៊ុន និងខ្សែដៃ២ជី៥ហ៊ុន។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់