ព័ត៌មានជាតិ

ក្មេងប្រុស២នាក់ តាមឪពុកទៅមើលស្រែ លង់ទឹកប្រឡាយស្លាប់

ព្រៃវែងៈ ក្មេងប្រុស២នាក់ តាមឪពុកទៅមើលស្រែរួចនាំគ្នាចុះលេងទឹកប្រឡាយ លង់ទឹកស្លាប់ទាំង២តែម្តងកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចវាលខាងកើត ភូមិក្រាំងចំបក់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

លោក អ៊ុង ផាន អធិការស្រុកស្វាយអន្ទរបានឲ្យដឹងថា នៅមុនពេលកើតហេតុឈ្មោះ មិត្ត វឿន ភេទប្រុស អាយុ ៤៣ ឆ្នាំ ភូមិក្រាំងចំបក់ ឃុំពានរោង បានចេញពីផ្ទះដើម្បីទៅមើលស្រែ នៅខាងកើតភូមិ ដោយមិនដឹងថា កូនតាមពីក្រោយនោះទេ។ ពេលនោះកូនក៏រត់តាមទាំង២នាក់បងប្អូន ពេលទៅដល់វាលស្រែ នៅម៉ោងកើតហេតុក៏ប្រទះឃើញកូនលង់ទឹកស្លាប់ក្នុងប្រឡាយបាត់ទៅហើយ។

ក្មេងប្រុសរងគ្រោះទី១.ឈ្មោះ វឿន ហៀក អាយុ ១៣ ឆ្នាំ ទី២.ឈ្មោ វឿន ហ៊ួរ អាយុ៨ឆ្នាំ ។ ក្រោយពីបានទទួលព័ត៌មាន កម្លាំងនគរបាលបានចុះដល់ កន្លែងកើតហេតុ និងធ្វើការពិនិត្យ ពេលនេះសមត្ថកិច្ចបានបញ្ជាក់ថា ក្មេងប្រុសទាំង២ ពិតជាបានលុងទឹកប្រឡាយពិតប្រាកដម៉ែន។

បច្ចុប្បន្នសពក្មេងប្រុសទាំងពីរសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី៕

photo_2016-06-09_13-10-34photo_2016-06-09_13-10-35

មតិយោបល់