ព័ត៌មានជាតិ

ខឹងប្អូនថ្លៃយកចំពាមកៅស៊ូបាញ់ក្បាល កាប់មួយកាំបិតខ្វាវ ស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ

ស្ទឹងត្រែងៈ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា ដោយបានកាប់ទៅលើបុរសម្នាក់ត្រូវជាប្អូនថ្លៃ បណ្តាលឲ្យស្លាប់ ខណៈបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិកោះកី ឃុំកោះស្នែង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ជនរងគ្រោះមានឈ្មោះ ថៃ ម៉ៃ ភេទប្រុស អាយុ៤១ឆ្នាំ និងជនសង្ស័យឈ្មោះ ដូង រិន ភេទប្រុសអាយុ៥៥ឆ្នាំ ទាំងពីរនាក់ត្រូវជបងប្អូនថ្លៃ និងស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យ បានផឹកស្រាជាមួយគ្នា ហើយប្អូនថ្លៃត្រូវជាជនរងគ្រោះ បាននិយាយលេងថា ចង់យកចំពាមកៅស៊ូបាញ់ក្បាលបងថ្លៃ ដោយបានលឺយ៉ាងដូចច្នេះ ជនបង្កបានខឹងរួចទាញយកកាំបិតខ្វាវមកកាប់លើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ត្រង់ក រួចបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ តែជាអកុសល ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកជនបង្កទៅករិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

មតិយោបល់