បន្ទាប់ពីប្រកួតស្មើគ្នា ជាមួយនឹងក្រុម Valencia ក្នុងលទ្ធផល ១-១ យប់មិញនេះ ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi មានការមិនពេញយ៉ាងខ្លាំង ចំពោះលទ្ធផលនេះ។
ជាក់ស្តែងណាស់ នៅក្នុងការផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារពត៌មាន ក្រោយចប់ការប្រកួត បានឲ្យដឹងថា រូបគេ ពិតជាសោកស្តាយដែល Barcelona របូត២ពិន្ទុ ពីការប្រកួតនេះ។ ជាក់ស្តែងណាស់ នៅតង់ទី១ Messi បានស៊ុតពីលើដំបូលទូក តែត្រូវអ្នចាំទី Neto របស់ក្រុម Valencia ចាប់ភ្លាត់ចូលតាមប្រឡោះជើង បាល់លោតចូលទី តែ Neto បានទៅទះបាល់ចេញមកវិញ។ តាមរយៈការស៊ុតនេះ Messi បានរត់អបអរគ្រាប់បាល់នេះទៅហើយ តែបែរជាលោក អាជ្ញាកណ្តាល ក្នុងទីលានលោក Ignacio Iglesias មិនឲ្យបាល់នេះ ចូលទីទៅវិញ។
យ៉ាងណាវិញ ក្រុម Barcelona នៅតែអាចរកពិន្ទុ បានវិញដដែល ដោយការស៊ុតចុងម៉ោងនាទីទី៨២ របស់ Jordi Alba បានជួយឲ្យក្រុម Barcelona តាមស្មើ Valencia មកវិញ ក្រោយពីការនាំមុខតាំងពីនាទីទី ៦០ ដោយសារស៊ុតរបស់ កីឡាករ Rodrigo ។ យ៉ាងណាក៍ដោយ Lionel Messi នៅតែមិនអស់ចិត្តចំពោះ លទ្ធផលនេះ ព្រោះថាតារាដ៍ឆ្នើមរូបនេះ ជឿជាក់ថា Barcelona មិនមែនទទួលបាន ១ពិន្ទុបែបនេះឡើយ គឺទទួលបាន ៣ពិន្ទុនោះទេ។
ដូច្នេះហើយ ទើបក្រោយចប់ការប្រកួត Lionel Messi បានពោលពាក្យយ៉ាងមានន័យថា ក្រុម Valencia បានឆក់យក២ពិន្ទុ ពីក្រុម Barcelona ។
តោះ! មកទស្សនាវីដេអូ ខាងក្រោមនេះទាំងអស់គ្នា ដើម្បីឲ្យដឹងច្បាស់ថា បាល់នេះ ចូលឬមិនចូលនោះ៖
https://www.youtube.com/watch?v=iiOzcMQiDZs
មតិយោបល់