ភ្នំពេញៈ បុរសភេទី៣ម្នាក់ ត្រូវបានម្ចាស់រថយន្តឃាត់ខ្លួនបានខណៈដែលបានធ្វើសកម្មភាពបើកទ្វាររថយន្តដែលបុរសម្នាក់កំពុងតែដេក ក្នុងរថយន្តយកអស់ទូរសព្ទ២គ្រឿង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺ ថ្ងៃទី២៧ ខែវិច្ចិកា ឆ្នាំ២០១៧ ស្ថិតនៅម្តុំច្រមុះជ្រូកស្ទឹងមានជ័យ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យដែលជាបុរសភេទទី៣ឈ្មោះ ស្រី ពី អាយុប្រហែល៣០ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ដែលជមុខសញ្ញាចាស់ខាងលួចនៅពេលយប់។
ជនរងគ្រោះឈ្មោះ ជួង ស៊ីវ៉ាន់ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបអ្នករត់តាក់ស៊ី មានទីលំនៅសង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានប្រាប់អោយដឹងថា មុនពេលដែលគាត់បានបាត់ទូរសព្ទអស់២គ្រឿងមាន iphone 6plusនិង Huwai ដែលបានទុកនៅក្នុងរថយន្តរបស់គាត់ពេលដែលគាត់បានចេញពីកម្មវិធីវិញបានហូបស្រាជ្រុលបានមកដល់ចំណុចកើតហេតុបានសម្រាកនៅក្នុងរថយន្ត ហើយបានភ្លេចដាក់គន្លឹះសោស្រាប់តែដល់ម៉ោង៣ជាងបានដឹងខ្លួនក៏ឃើញជនសង្ស័យខាងលើបានទាញទ្វាររថយន្តគាត់ពេលនោះគាត់បានស្ទុះទៅចាប់ឃាត់ខ្លួនបានប្រគល់អោយសមត្ថកិច្ចមកសាកសួរ។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងតែសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិកាដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការតាមផ្លូវច្បាប់៕
https://youtu.be/PbHi0vteWDE
មតិយោបល់