ព័ត៌មានកីឡា

អ៊ូច តូនី ជួយឲ្យ គិរីវង់សុខសែនជ័យ ស្គាល់ជ័យជម្នះលើកដំបូង

នៅក្នុងការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ សប្តាហ៍ទី២១ ដោយក្រុមបាល់ទាត់ គិរីវង់សុខសែនជ័យ ស្គាល់ជ័យជម្នះលើកដំបូងក្រោយយកឈ្នះ អគ្គិសនីកម្ពុជា ២ទល់់១ កាលពីម្សិលមិញ នាកីឡដ្ឋានខេត្តតាកែវ។

កីឡាករ អ៊ូច តូនី រកបាន ២គ្រាប់ ម្នាក់ឯងនៅនាទីទី ៣៨ នឹង ៧៦ ក្នុងជ័យជម្នះលើ អគ្គិសនីកម្ពុជា ហើយក៏ជួយឲ្យគិរីវង់សុខសែនជ័យ ស្គាល់ពាក្យថា ឈ្នះ ក្រោយឆ្លងកាត់ ២០ប្រកួត ក្នុងលីគកំពូលកម្ពុជាកន្លងមក ស្មើ ៣ដង ចាញ់ ១៧ដង។ ចំណែកមួយគ្រាប់របស់ អគ្គិសនីកម្ពុជា រកបានដោយ ទុំ សារ៉ាយ នៅនាទី ៦១។

លីគកំពូលកម្ពុជា នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះនឹងត្រូវបញ្ជប់នៃវគ្គសន្សំពិន្ទុ រង់ចាំមើលថា តើ គិរីវង់សុខសែនជ័យ អាចរកជ័យជម្នះជាលើកទី២ បានដែរទេ? ខណៈដែលប៉ះជាមួយក្រុមបាតតារាងដូចគ្នា មជ្ឍមណ្ឌលកំចាត់មីនកម្ពុជា៕

អ៊ូច តូនី(លេខ១២)

មតិយោបល់