ព្រះវិហារៈ លោកវរសេនីយ៍ឯក ឆាយ បូរិន ស្នងការរងខេត្តព្រះវិហារ ទទួលផែនសេនាធិការ បានប្រាប់Post Newsថា
មានករណីបញ្ជាម៉ាស៊ីនខុសបច្ចេកទេស ដោយចូលជើងទៅក្នុងម៉ាស៊ីន បណ្តាលឲ្យដាច់ជើងឆ្វេងមួយកំណាត់ បណ្តាលឲ្យរបួសធ្ងន់។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី២៦ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។
ជនរងគ្រោះមានឈ្មោះ ខៀវ សុភីន ភេទប្រុស អាយុ៣៩ឆ្នាំ មុខបរបកសិករ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ ហើយក្រោយកើតហេតុកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ សុខភាពស្រុកឆែប៕
មតិយោបល់