បាត់ដំបងៈ លោកវរសេនីយ៍ទោ ស៊ា ធី អធិការស្រុករុក្ខគិរី បានប្រាប់ Post Newsថា មានករណីក្មេងស្រីអាយុ ១ខួបកន្លះម្នាក់ បានលង់ទឹកស្រះស្លាប់យ៉ាងអណោចអធ័ម នៅចម្ងាយពីផ្ទះជាង២០ម៉ែត្រ ខណៈដែលក្មេងស្រីរងគ្រោះ បានទៅលេងទឹកស្រះតែម្នាក់ឯង។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិថ្នំ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
ជនរងគ្រោះមានឈ្មោះ ម៉ុម ភក្រ័ ភេទស្រី អាយុ១ឆ្នាំនិង១១ខែ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
លោកអធិការស្រុករុក្ខគិរី បានបញ្ជាក់ថា មូលហេតុដែលបង្កឲ្យក្មេងស្រីខាងលើលង់ទឹកស្លាប់ គឺបណ្តាលមកពីឪពុកម្តាយធ្វេសប្រហែស ទើបនាំឲ្យក្មេងស្រីរងគ្រោះ ចុះទៅលេងទឹកស្រះតែម្នាក់ឯង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យ និងប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់