ព្រះវិហារៈ លោកវរសេនីយ៍ឯក ឆយ បូរិន ស្នងការរងខេត្តព្រះវិហារ ទទួលផែនសេនាធិការ បានប្រាប់Post Newsថា មានករណីហិង្សាដោយចេតនា មួយបានកើតឡើង ដោយបុរសម្នាក់បានយកកាំបិតបុ័ងតោ កាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងផ្ទះឈ្មោះ នឿន ស៊ីហ៊ាង ភេទស្រី អាយុ៣៩ឆ្នាំ ភូមិជាក្សាន្ត ឃុំជាក្សាន្ត ស្រុកជាក្សាន្ត ខេត្តព្រះវិហារ។
ជនរងគ្រោះមានឈ្មោះ ប៉ិច វ៉ាន់ថា ហៅជាងត្រាយ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ និងជនសង្ស័យឈ្មោះ ទីន ភេទប្រុស អ្នកទាំង២ស្នាក់នៅភូមិឃុំកើតហេតុជាមួយគ្នា។
ក្រោយកើតហេតុ ជនសង្ស័យបានគេចខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះបញ្ជូនទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យ៕












មតិយោបល់