បាត់ដំបងៈ លោកវរសេនីយ៍ទោ សុង សុភក្រ័្ត អធិការស្រុកភ្នំព្រឹក បានប្រាប់ Post News ថា មានករណីក្មេងស្លាប់ដោយយកក្រម៉ា មកចងក លេងនៅលើត្រាក់ទ័រកំពុងនៅស្ងៀមតែឯង ហើយភ្លាត់ជើងធ្លាក់ធ្វើឲ្យក្រម៉ារុំកដាច់ខ្យល់ស្លាប់តែម្តង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង២រសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចឡានក្រឡាប់ ស្ថិតក្នុងភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ក្មេងរងគ្រោះឈ្មោះ ជឿង លី ភេទប្រុស អាយុ១០ឆ្មាំ ដែលមានឪពុកឈ្មោះ គ្រី គ្រឿន អាយុ៤៤ឆ្នាំ ម្តាយឈ្មោះ ណូត ឌី អាយុ៤៣ឆ្នាំ ទីលំនៅមកពីភូមិតំណាងព្រះស្រី ឃុំបឹងប្រាំ ស្រុកបរវេល ខេត្តបាត់ដំបង មកស៊ីឈ្នួលកាច់ពោតឲ្យឈ្មោះ សុខ បុល នៅចំណុចកើតហេតុខាងលើ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វកោសល្យវិច័យ រួចប្រគល់សពកុមារាខាងលើយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់