តាកែវៈ បុរសម្នាក់បានលង់ទឹករណ្តៅដីមួយកន្លែង ដែលមានចម្ងាយជាង២០ម៉ែត្រ ពីខាងជើងផ្ទះ បណ្តាលឲ្យស្លាប់យ៉ាងអណោចអធ័ម។
ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតនេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិកញ្ជំ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ដែលជនរងគ្រោះមានឈ្មោះ ជូង សុខុម ហៅគុំ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
បន្ទាប់ពីទទួលបានដំណឹង ពីក្រុមគ្រួសារ ភ្លាមៗសមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើកោសល្យវិច័យទៅលើសពជនរងគ្រោះ ឃើញថា មានឈាមហូរតាមមាត់ និងដាច់ទងស្លឹកត្រចៀកខាងឆ្វេង។
លុះឈានដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រុមគ្រួសារ និងបងប្អូនសាច់ញៀតជនរងគ្រោះ មានភាពសង្ស័យ ដែលទាក់ទងទៅនឹងមូលហេតុស្លាប់របស់ជនរងគ្រោះ បានបញ្ជាក់ថា ជនរងគ្រោះធ្លាប់ផឹកស្រាស្រវឹងជាប្រចាំ និងធា្លប់ទាស់ពាក្យសម្តី ជាមួយប្រពន្ធផងដែរ ទើបសំណូមពរឲ្យសមត្ថកិច្ចជំនាញ ធ្វើការពិនិត្យឲ្យល្អិតល្អន់ទៅលើសពជនរងគ្រោះ។
ក្រោយការត្រួតពិនិត្យ សម្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹកបា្រកដមែន
ទើបប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់