ផ្ទះ ព័ត៌មានជាតិ អាសូរណាស់! ហ៊...

អាសូរណាស់! ហ៊ីយ៉ានដាយ ប្រល័យជីវិតឪពុកម្នាក់ ទុកកូនស្រីអាយុ ៩ឆ្នាំ រស់នៅកំព្រា

0

សៀមរាប: ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៧និង២០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូក្នុងទិសដៅបញ្រ្ចាសទិសគ្នា តាមបណ្ដោយផ្លូវជាតិលេខ៦ ភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-0113 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីលិចទៅកើត។
ម៉ូតូរងគ្រោះម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ស ពាក់ស្លាកលេខ សៀមរាប1X-3393 បើកបរដោយឈ្មោះ ចាន់ សុខផេន ភេទប្រុស អាយុ ៣១ឆ្នាំ (ស្លាប់) រស់នៅភូមិអូរលុះ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បានធ្វើដំណើរជាមួយកូនស្រី ឈ្មោះ ផល ចំណាន អាយុ ៩ឆ្នាំ (របួសធ្ងន់) បើកបរពីកើតទៅលិច។

មូលហេតុ៖ បណ្តាលអ្នកបើកបររថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ខ្វះការប្រុងប្រយ័ត្ន និងបើកមិនប្រកាន់ស្តាំ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសុំណុំរឿង និងធ្វើការដោះស្រាយតាមនីតិវិធីច្បាប់បន្ត ចំពោះសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.