ព័ត៌មានជាតិ

ផ្ទះសំណាក់អូដឹម បើកឲ្យជក់គ្រឿងញៀន សមត្ថកិច្ចស្រាវជ្រាវចុះទៅបង្ក្រាបចាប់ខ្លួន២នាក់!

ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ ប្រុសម្នាក់ ស្រីម្នាក់ ត្រូវបានកម្លាំងជំនាញខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវឈានដល់ ចុះទៅបង្ក្រាបចាប់ខ្លួនបាន រួមជាមួយថ្នាំញៀន ឧបករណ៍ជក់ ថ្នាំញៀនមួយចំនួនទៀត ខណៈដែលជនសង្ស័យ ដេកសង្ងំជក់គ្រឿងញៀន ក្នុងបន្ទប់លេខ១០២ ជាន់ទី១ ផ្ទះសំណាក់អូដឹម ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨​។

ក្នុងប្រតិបត្តិការខាងលើ ដឹកនាំដោយលោក មន វុធី អធិការរងខណ្ឌពោធិ៍សែនជ័យ ក្រោមការសម្របសម្រួលពីលោកស្រី សុង ឆវ័ន្ត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ទើបកម្លាំងក្រោយពីស្រាវជ្រាវ មុខសញ្ញា​សេព​ជួញដូរគ្រឿងញៀនខាងលើ និងផ្តល់ជម្រកឲ្យប្រព្រឹត្តបទល្មើស សមត្ថកិច្ចចុះទៅឃាត់ខ្លួនបាន២នាក់ ម្នាក់ជាអ្នកមើលការខុសត្រូវផ្ទះសំណាក់ខាងលើ ។

តាមនគរបាលបានឲ្យដឹងថាទីតាំងផ្ទះសំណាក់ខាងលើ មានថៅកែឈ្មោះ បែល វណ្ណាដា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរថៅកែផ្ទះសំណក់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត សង្កាត់បេងកក់១ ខណ្ឌទួលគោក ។

ក្រោយពីកម្លាំងជំនាញស្រាវជ្រាវ ឈានដល់ចុះទៅចាប់ឃាត់ខ្លួន មេការផ្ទះសំណាក់ម្នាក់ និងស្រីម្នាក់ទៀត ដកហូតបានថ្នាំញៀន និងឧបករណ៍ជក់​។

ជនសង្ស័យទាំង២នាក់ឃាត់ខ្លួនបាន ទី១ ឈ្មោះ វិត វទ្ធី ហៅ អាចែ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មេការ ផ្ទះសំណាក់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតភូមិសូប៉េង ឃុំវត្តអង្គខាងជើង ស្រុកបន្ទាសមាស ខេត្តកំពត ។ ទី២ ឈ្មោះ ម៉ាក ស្រីនាង ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ ម៉ាស្សា ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

ក្រោយពីចាប់ជនសង្ស័យបាន២នាក់ ហើយសមត្ថកិច្ចហៅថៅកែផ្ទះសំណាក់ផងដែរ សរុប៣នាក់ ទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីបន្តនីតិវិធី រីឯផ្ទះសំណាក់ខាងលើ ត្រូវបានលោកស្រីព្រះរាជអាជ្ញាបង្គាប់ឲ្យបិទទ្វារជាបណ្តោះអាសន្ន​៕

មតិយោបល់