ព័ត៌មានជាតិ

ស្រី្តម្នាក់រងរបួសធ្ងន់ បន្ទាប់ពីដើរឆ្លងផ្លូវ ត្រូវម៉ូតូបុកពេញទំហឹង!..

​ភ្នំពេញៈ ស្រី្តម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីត្រូវម៉ូតូបុកពេញ ខណៈដែលកំពុងដើរថ្នល់ ត្រូវបងប្អូនសាច់ញាតិបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។
ហេតុការណ៍ខាងលើរបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃត្រង់ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ទល់មុខនិងរោងចក្រ៦ជាន់ក្នុងភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា នៅមុនពេលកើតហេតុ ស្រ្តីរងគ្រោះខាងលើបានឆ្លងផ្លូវក្នុងទិសដៅពីត្បូងទៅជើង តែមិនទាន់ឆ្លងផុតផងក៏មានម៉ូតូសង់ សេ១២៥ ឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BQ 9318 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណធ្វើដំណើរក្នុងទិសដៅកើតទៅលិចតែម្នាក់ឯងនោះ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែវ៉ាក់អើជាមួយជនរងគ្រោះក៏បានបុកយ៉ាងពេញទំហឹង បណ្តាលឲ្យស្រ្តីខាងលើរងរបួសផ្នែកជើងយ៉ាងធ្ងន់ធ្ងរ។

ក្រោយពេលកើតហេតុភាគីខាងបង្កមិនបានរត់ទៅណានោះឡើយគឺនៅចាំដោះស្រាយជាមួយជនរងគ្រោះនៅហ្នឹងកន្លែងតែម្តង ប៉ុន្តែដោយសារជនរងគ្រោះរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យទើបជនបង្កសម្រេចចិត្តឲ្យម៉ូតូមកខាងសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលចោមចៅ ក៏ទៅមន្ទីរពេទ្យជាមួយជនរងគ្រោះដើម្បីស្រាយគ្នាបន្តនៅពេលក្រោយ៕
https://youtu.be/7GBfzCia4Lg

មតិយោបល់