រន្ធត់ណាស់! បុរសម្នាក់ត្រូវរថយន្តធំបុកអូសផ្ដាច់ជីវិតភ្លាមៗ យ៉ាងអាណោចអាធ័ម

ភ្នំពេញ: នៅវេលាម៉ោង ៦និង១០នាទីព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតលើផ្លូវជាតិលេខ៣ ក្នុងភូមិត្រាំខ្នារ ស្រុកបាទី ខេត្តតាកែវ។

រថយន្តធំម៉ាក Nissan Diesel ពាក់ស្លាកលេខ ភ្នំពេញ 3E-3126 អ្នកបើកបររត់គេច។
ម៉ូតម៉ាក Honda Dream បើកបរដោយឈ្មោះ​ សុខ ណុប ភេទប្រុស អាយុ ៤៩ឆ្នាំ (ស្លាប់) មុខរបរជាកសិករ រស់នៅភូមិជ្រៃ ឃុំជង្រុក ស្រុកបាទី ខេត្តតាកែវ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តបង្ក ធ្វើដំណើរបញ្រ្ចាសទិសគ្នាជាមួយម៉ូតូ មិនដឹងយ៉ាងម៉េចស្រាប់តែ រថយន្តនោះបើកមកបុកអូសច្រើនម៉ែត្រ បណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ ហើយអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ បន្សល់ទុកវត្ថុតាង នៅកន្លែងកើតហេតុ ក្រោយមកសមត្ថកិច្ច បានចុះដល់ទីតាំងវាស់វែង យកទៅរក្សាទុកដើម្បីកសាងសំណុំ រង់ចាំដោះស្រាយតាមនីតិវិធី រីឯសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

មតិយោបល់