ព័ត៌មានជាតិ

ញៀនល្បែងភ្នាល់ចាក់បាល់ ហ៊ានយកម៉ូតូបងប្រុសបង្កើតយកទៅបញ្ចាំរហូត២ដងទ្រាំលែងបានចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យម្នាក់ ដោយសារតែញៀនល្បែងភ្នាល់ចាក់បាល់ ហ៊ានយកម៉ូតូបងប្រុសបង្កើតខ្លួនឯងទៅបញ្ចាំចំនួន២ដង យកលុយទៅចាក់បាល់ រហូតបងប្រុសបង្កើតខ្លួនជាម្ចាស់ឡម៉ូតូទ្រាំលែងបាន ក៏ចាប់ចងដៃចងជើង រួចប្រគល់ទៅឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់តែម្ដង។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះមុនីវង្ស នៅចំណុចការាស់សាំងកាល់តិច ស្តុបពេទ្យចិន ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះត្រូវជាបង សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ប្រហែលជា១ខែមុននេះ ប្អូនប្រុសបង្កើតរបស់គាត់បានលួចយកម៉ូតូរបស់គាត់មួយគ្រឿងទៅដាក់បញ្ចាំ យកលុយចំនួន៦០០ដុល្លារ ហើយក្រោយមក ប្អូនប្រុសបង្កើតរបស់គាត់បានលួចយកម៉ូតូរបស់គាត់ទៅដាក់បញ្ចាំជាលើកទី២ យកលុយចំនួន៤០០ដុល្លារ ទៅលេងល្បែងចាញ់អស់ទៀត ទើបគាត់ទ្រាំលែងបានចាប់ប្រគល់ទៅឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់តែម្ដង៕

 

មតិយោបល់