ព័ត៌មានជាតិ

មានប្រពន្ធកូនហើយ លួចលាក់ស្នេហា ពង្រត់ក្មេងស្រីរួមរ័កបាន៥ដង ឪពុកម្តាយប្តឹងសមត្ថកិច្ចចាប់ខ្លួន!

កណ្ដាលៈ បុរសម្នាក់ដែលមានប្រពន្ធកូន ហើយនោះ បានទាក់ទង មានស្នេហា ជាមួយ ក្មេងស្រី ទើបតែមានអាយុ១៤ឆ្នាំពង្រត់រស់នៅ ជាមួយគ្នា បានមួយរយៈ ទីបំផុតត្រូវបាន អាណាព្យាបាល ខាងស្រី ប្ដឹង នគរបាលឱ្យចាប់ខ្លួន កាលពីព្រឹកថ្ងៃទី ២៩វិច្ឆិកា នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។

មន្ត្រីនគរបាល ការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ខេត្តបានឱ្យដឹងថា ជនសង្ស័យដែលបានចាប់ខ្លួន ឈ្មោះ ជាប វ៉ាត អាយុ២៦ ស្នាក់នៅ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ មានស្រុកកំណើត នៅភូមិ កញ្ជរ ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍ សាត់ មុខរបរ ជាជាងសំណង់ មានប្រពន្ធនិងមានកូន១ អាយុជាង២ឆ្នាំ ។
ចំណែកជនរងគ្រោះ អាយុ១៤ ឆ្នាំ មកស្នាក់នៅ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ធ្វើជាកម្មករសំណង់ ជាមួយឪ ពុកម្ដាយ មានស្រុកកំណើតនៅ ខេត្តព្រៃវែង ។

មន្ត្រីនគរបាល បានឱ្យដឹងបន្ថែមថា ជនរងគ្រោះ ស្នាក់នៅ បន្ទប់ជួល ជាមួយឪ ពុកម្ដាយ នៅ ជិតគ្នា និងធ្លាប់មានទំនាក់ទំនង ស្នេហា ជាមួយជនរងគ្រោះឈានដល់ ព្រមព្រាងស្រលាញ់គ្នា និងបាន រួមរក្ស ស្នេហាជាមួយគ្នា លួចលាក់ ច្រើនលើកតាំងពីអំឡុងខែ តុលាឆ្នាំ២០១៧ ។
លុះដល់ ថ្ងៃទី២០វិច្ឆិកា ជនសង្ស័យ បានលួងលោម បោកបញ្ឆោត ជនរងគ្រោះ ពង្រត់ចេញពីផ្ទះ ទៅ បំណង ទៅ ធ្វើការនៅប្រទេសថៃ ទៅដល់ច្រកទ្វារប៉ោយប៉ែត ដោយជនរងគ្រោះ ទើបតែមានអយុ១៤ ឆ្នាំ មិនអាចធ្វើបែបបទ ចូលបាន ក៏ត្រឡប់មកវិញ ត្រូវ នគរបាលឃាតខ្លួនតែម្ដង តាម ពាក្យបណ្ដឹង ឪពុកម្ដាយ ជនរងគ្រោះ នាំមកការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តដើម្បីធ្វើការសាកសួរ ។
បើតាមម្ដាយ ជនរងគ្រោះ បានប្រាប់អោយដឹងថា ក្រោយ ពីបានដឹងថាកូនស្រីគាត់ មានទំនាក់ទំនងស្នេហ៍ហាជាមួយ ជនសង្ស័យ ជាអ្នកមានប្រពន្ធកូន គាត់បានព្យាយាម បំបែក ប៉ុន្តែមិនបែកគ្នារហូត ពង្រត់គ្នា ចេញពីផ្ទះ ទើបគាត់សម្រេចចិត្តប្ដឹង នគរបាល អោយចាត់ការតាមផ្លូវច្បាប់ ព្រោះគាត់មិនចង់អោយកូនស្រី មានឈ្មោះ លួចប្ដីគេ ខូចអនាគតនោះទេ ។

ចំណែកប្រពន្ធជនសង្ស័យ វិញ បានអោយដឹងថា បើរឿងរ៉ាវ នោះ បានជ្រុលជ្រោះ កើតឡើងហើយនោះ គាត់យល់ព្រមអោយប្ដីគាត់ ទទួលយក ជាប្រពន្ធមួយទៀតចុះ មិនហាមឃាត់ទេ សុំអោយ ឪពុក ម្ដាយ ជនរងគ្រោះ ដកពាក្យបណ្ដឹងវិញ តែ ឪពុក ម្ដាយជនរងគ្រោះ មិនព្រមទេ សុំអោយ ចាត់ការតាមច្បាប់ ។

លោក រស់ សាវិន នាយការិយាល័យ ប្រឆាំងការជួញដូរមុស្ស និងការ ពារអនីតិជន ខេត្តបានប្រាប់អោយដឹងថា ករណីនេះ នគរបាល បាន កសាងសំណុំរឿង ចោទ ពីបទ រួមភេទ ជាមួយអនីតិជន ក្រោមអាយុ១៥ឆ្នាំ ដើម្បីបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕

មតិយោបល់