សេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសនិស្សិតអាហារូបករណ៍ផ្នែកវិទ្យាសាស្ត្រកីឡា ទៅសិក្សានៅសាកលវិទ្យាល័យ Maniz ប្រទេសអាឡឺម៉ង់ ក្នុងឆ្នាំ២០១៨ និង២០១៩
ស្ថានទូតសាធារណរដ្ឋសហព័ន្ធអាឡឺម៉ង់បានផ្ដល់អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាសម្រាប់ វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកនៅសមាគមអត្តពលកម្មអាល្លឺម៉ង់ដោយសហការជាមួយសាកលវិទ្យាល័យ Mainz នៅប្រទេសអាឡឺម៉ង់ សម្រាប់កីឡាករ គ្រូបង្វឹក ឬគ្រូផ្នែកអប់រំកាយ និងកីឡា ក្នុងកីឡាដែលបានជ្រើសរើស ក្នុងឆ្នាំសិក្សា២០១៨ និង២០១៩ ។
រយៈពេលនៃវគ្គបណ្ដុះបណ្ដាល ៖ ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ។
កាលបរិច្ឆេទផុតកំណត់ ៖ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧។
សម្រាប់ព័ត៌មានលម្អិត៖ http://www.phnom-penh.diplo.de/Vertretung/phnompenh/en/06/Stipendien_20in_20Deutschland-en/DLV_20ITK_202018-2019-_20Uni_20Mainz.html
ឬ ទំនាក់ទំនងផ្ទាល់ជាមួយស្ថានទូតអាឡឺម៉ង់ប្រចាំប្រទេសកម្ពុជា ។
មតិយោបល់