លោក Joseph Guiso សញ្ជាតិអ៊ីតាលី បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើល ខណៈដែលកូនក្រមុំ ក្នុងថ្ងៃរៀបការ ជាសត្វឆ្កែ ។ នេះវាមិនខុសអ្វីពីបញ្ហានៅក្នុងប្រទេសឥណ្ឌាដែលគេនិយាយតៗគ្នាប៉ុន្មាននោះទេ ប៉ុន្តែលោក Joseph Guiso បានទទូចឲ្យដឹងថា នេះជាស្នេហាពិតរបស់គាត់។
ការរៀបការជាមួយនឹងមនុស្ស និងសត្វឆ្កែ នេះធ្វើឡើងនៅ Laurel Bank Park ដោយមានការចូលរួមពីគ្រួសារខាងលោក Joseph Guiso មិត្តភក្តិជិតស្និទ្ធរបស់លោក និងឆ្កែមួយចំនួន។ កូនក្រមុំ នៅក្នុងមង្គលការនេះដែរ មានអាយុ ៥ ឆ្នាំ ដោយមានឈ្មោះថា Honey Golden ។ក្នុងអំឡុងពេលបើកកម្មវិធី រៀបការនេះដែរ កូនកំលោះ បានលុតជង្គង់ថើបកូនក្រមុំ ដ៏ស្អាតរបស់ខ្លួន ដែលជាសត្វឆ្កែ ហើយនិយាយថា អ្នកជាមិត្តល្អបំផុតក្នុងជីវិតរបស់ខ្ញុំ៕
ទស្សនាវីដេអូឃ្លិបនៅ ឥណ្ឌាមនុស្សរៀបការជាមួយនឹងសត្វឆ្កែ ៖
មតិយោបល់