ព័ត៌មានជាតិ

យុវជនម្នាក់ រំលោភលើទំនុកចិត្តយកម៉ូតូរបស់និស្សិតBJC នៅផ្ទះសំណាក់លីលី ទៅបញ្ចាំត្រូវសមត្ថកិច្ចឃាត់ខ្លួន!

ភ្នំពេញៈ សមត្ថកិច្ចនគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីករណីរំលោភលើទំនុកចិត្ត(យកម៉ូតូបញ្ចាំ) នៅភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៩យប់ ដែលប្រព្រឹត្តឡើងនៅចំណុចផ្ទះសំណាក់លី លីផ្ទះលេខ ៤៣ ផ្លូវលេខ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ សេង លីគៀន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនប្រាកដ មានទីលំនៅផ្ទះលេខ២១ ផ្លូវលេខ២៩១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ ឈ្មោះត្រាយ ប៊ុនហ៊ត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរមុខរបរនិស្សិតBJCស្នាក់នៅផ្ទះជួល ផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សម្ភារៈបាត់បង់ ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥​ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BU-9712។ ជនសង្ស័យបានប្រើប្រាស់គ្រឿងញៀន ហើយ បច្ចុប្បន្នកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕

មតិយោបល់