ព័ត៌មានជាតិ

ចែៗ កំពុងឱនកត់កន្ទុយលេខវៀតណាម ត្រូវសមត្ថកិច្ចចាប់ខ្លួន

កណ្តាល: នគរបាលនៃអធិការដ្ឋានក្រុងតាខ្មៅ ដឹកនាំដោយលោក វរសេនីយ៍ ចំរើន បញ្ញា អធិការរងក្រុងតាខ្មៅ ក្រោមការបញ្ជារពីលោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅ និងកម្លាំងជំនាញព្រហ្មទណ្ឌ បានចុះប្រតិបត្តិការបង្ក្រាបល្បែងកន្ទុយលេខ(ឆ្នោតវៀតណាម) បានចំនួន២ទីតាំង ឃាត់ខ្លួនមនុស្ស២នាក់ រួមនិងវត្ថុតាងមួយចំនួនទៀត។

ការចុះបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង៣និង៥០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី
ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ សំ ផល្លា ភេទស្រី អាយុ៥១ឆ្នាំ ស្នាក់នៅ ភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់កាហ្វ និងកត់ឆ្នោត ចាប់យក ម៉ាស៊ីនគិតលេខចំនួន១គ្រឿង , ក្រដាសកត់ឆ្នោតវៀតណាមរួមចំនួន៦សន្លឹក សេរីលទ្ធផលឆ្នោតវៀតណាមចំនួន១ដុំ។

ករណីទី២ នៅវេលាម៉ោង៤ល្ងាច នៅចំណុចភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ឃាត់បានម្នាក់ឈ្មោះ ហង្ស ផល្លា ភេទស្រី អាយុ៤៨ឆ្នាំ ស្នាក់ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កត់ឆ្នោត។

ល្បែងខុសច្បាប់ទាំង២ទីតាំងនេះ នៅចំណុចផ្សារព្រែកឫស្សី និងចំណុចផ្សាររោងចក្រ ហើយត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់