បាត់ដំបងៈ ករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រទះឃើញសពបុរសម្នាក់ លង់ទឹកស្លាប់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង២ និង៥៥នាទីរសៀល នៅត្រង់ចំណុចវាលស្រែ ស្ថិតក្នុងភូមិក្រសាំង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
ជនរងគ្រោះមានឈ្មោះ ងុំ សុភ័ក្រ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាកម្មករ បានលង់ទឹកស្លាប់ក្នុងស្រែ ខណៈដែលកំពុងដើររាយបង្កៃក្រោយពីការផឹកស៊ីស្រវឹងជោគខ្លួន។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យសព យោងតាមភាពជាក់ស្តែងសមត្ថកិច្ចសន្និដ្ឋានថា បុរសខាងលើពិតជាស្លាប់ដោយសារស្រវឹង ហើយរអិលដួលផ្កាប់មុខឈ្លក់ទឹកក្នុងស្រែ ទើបបណ្តាលអោយស្លាប់តែម្តង។
សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះអោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់