ព័ត៌មានសុខភាព

អាការខុសធម្មតា៥ចំណុចក្នុងពេលមករដូវ ដាស់តឿនថាអ្នកកំពុងមានបញ្ហាធ្ងន់ធ្ងរ!

ជាធម្មតាមនុស្សស្រីដែលឈានដល់វ័យគ្រប់ការ តែងតែមករដូវម្តងជារៀងរាល់ខែមិនអាចគេចផុតឡើយ ព្រោះនេះជាច្បាស់ធម្មជាតិ។ ក៏ប៉ុន្តែ ប្រសិនបើក្នុងអំឡុងពេលមករដូវស្រាប់តែមានបំរែបំរួលខុសធម្មតាដូចជា បាត់រដូវយូរ ឈាមកក ហូរឈាមច្រើនពេក… នោះគឺជារឿងដ៏គួរឲ្យបារម្ភបំផុត ព្រោះវាបង្ហាញថា ក្នុងរាងកាយរបស់អ្នកកំពុងតែកើតមានបញ្ហាហើយ។

ខាងក្រោមនេះ គឺជារោគសញ្ញា ៥ចំណុច ដែលដាស់តឿនឲ្យអ្នកមានការប្រុងប្រយ័ត្នចំពោះសុខភាព៖

១.ឈាមរដូវហូរមកកកដុំៗមិនទៀងទាត់
កំណក់ឈាមក្នុងអំឡុងពេលមានផ្ទៃពោះ គឺជារឿងធម្មតា។ ក៏ប៉ុន្តែប្រសិនបើមានឈាមកកហូរមកច្រើនពេក អាចជាសញ្ញានៃជំងឺមហារីកស្បូន ឬការលូតលាស់មិនធម្មតានៃដុំសាច់ក្នុងស្បូន។

២.ហូរឈាមខ្លាំង
ការហូរឈាមខ្លាំងពេកអាចចង្អុលបង្ហាញថា អ្នកមានដុះសាច់នៅក្នុងស្បូន ឬដៃស្បូន។ ប្រសិនបើអ្នកជួបប្រទះបញ្ហាដង្ហើមខ្លីៗ និងវិលមុខ ហើយមានការហូរឈាមធ្ងន់ធ្ងរនោះ អ្នកត្រូវតែទៅជួបគ្រូពេទ្យភ្លាម។

៣.ការហូរឈាមច្រើនជាង៧ថ្ងៃ
មានកត្តាជាច្រើនដែលអាចធ្វើឲ្យកើតមានឡើង រួមទាំងភាពតានតឹងផងដែរ។ ប៉ុន្តែប្រសិនបើអ្នកមានការហូរឈាមរដូវច្រើនជាងធម្មតា អាចបណ្តោលមកពីជំងឺគីសក្នុងស្បូន និងដៃស្បូន។

៤.វដ្តរដូវតិចជាង២០ថ្ងៃ
ប្រសិនបើអ្នកមានវដ្តរដូវខ្លីភ្លាមៗនោះ វាអាចជាសញ្ញានៃការជំងឺក្រពេញអូវែ ឬជំងឺក្រពេញទីរ៉ូអ៊ីត។ មិនតែប៉ុន្តែវាក៏អាចបង្ហាញពីរោគសញ្ញានៃជំងឺដុំគីសនៅក្នុងដៃស្បូន និងស្បូនផងដែរ។

៥.ខកខានមិនមករដូវមួយរយៈ ប៉ុន្តែមិនមែនដោយសារតែការមានផ្ទៃពោះ ឬបំបៅដោះកូន
ប្រសិនបើអ្នកស្ថិតនៅក្រោមភាពតានតឹង ឬការធ្វើលំហាត់ប្រាណខ្លាំងពេក អាចបណ្តោលឲ្យអ្នកខកខានការមករដូវមួយរយៈ។ បញ្ហាក្រពេញទីរ៉ូអ៊ីត ក៏អាចធ្វើឲ្យការមករដូវរបស់អ្នកផ្អាកមួយរយៈផងដែរ។ ប៉ុន្តែ ប្រសិនបើអ្នកខកខានមិនមករដូវមិនមែនដោយសារតែកត្តាទាំងប៉ុន្មាននេះទេ អ្នកគួរតែប្រញាប់ទៅពិនិត្យសុខភាពភ្លាមៗ៕

ប្រភព៖ boldsky

មតិយោបល់