ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមិថុនានេះ បានប្រកាសឲ្យសាធារណជនចូលរួមបោះឆ្នោតគាំទ្រដល់ស្នាដៃរបស់បេក្ខភាពក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី៥ ចាប់ពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។
សម្ដេច បានប្រកាសតាមហ្វេសប៊ុកថា “បោះឆ្នោតគាំទ្រយុវជនគំរូនៅថ្ងៃនេះ! សូមសាធារណៈចូលរួមបោះឆ្នោតគាំទ្រ បេក្ខជន បេក្ខនារី {ខ្ញុំជាយុវជនគំរូកម្ពុជា} លើកទី ៥ http://spm.samdechhunsen.gov.kh/ ចាប់ពីថ្ងៃនេះ ទី២៧-២៩ ខែ មិថុនា២០១៦”។
ក្រោយការបោះឆ្នោតគាំទ្រ បេក្ខជនបេក្ខនារីជ័យលាភី Top-10 ចំនួន១០នាក់ ដែលបានជាប់ពីការគាំទ្រច្រើនជាងគេ នឹងត្រូវយកទៅបោះឆ្នោតនៅក្នុងហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីជម្រើយកជ័យលាភីលេខ១(Top-1)៕
មតិយោបល់