កណ្ដាលៈ យោងតាមផេកការិយាល័យ ផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោសក័ ពស២៥៦៤ ត្រូវថ្ងៃទី០២ខែកក្កដាឆ្នាំ២០២០ វេលា១០និង១០នាទីព្រឹក កម្លាំងជំនាញព្រហ្មទណ្ឌស្រុកអង្គស្នួល និងប៉ុស្តិរដ្ឋបាលក្រាំងម្កាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ ផាច ផល្លា អធិការរងស្រុក បានចុះសហការជាមួយគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម។
ដឹកនាំដោយ ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចុះត្រួតពិនិត្យឆែកឆេរទីតាំងកសិកម្មលីងកាហ្វេ និងសណ្ដែក យីហោឈ្មោះ ថុន ណាត នៅភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ម្ចាស់ទីតាំងឈ្មោះ ថុន ណាត ភេទស្រីអាយុ៣៣ឆ្នាំ មុខរបរម្ចាស់សិប្បកម្ម រស់នៅភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ការពិនិត្យឃើញមាន៖
១-គ្រាប់សណ្ដែកសៀងចំនួន៦០បាវ
២-គ្រាប់កាហ្វេលេខ១ចំនួន០៦បាវ
៣-គ្រាប់កាហ្វេលេខ២ចំនួន១០បាវ
៤-កាហ្វេលីងរួចចំនួន០៦បាវ
៥-ម៉ាស៊ីនលាយប៊ឺចំនួន០១គ្រឿង
៦-ម៉ាស៊ីនលាយស្ករចំនួន០១គ្រឿង
៧-កាហ្វេច្រកជាកញ្ចប់រួចចំនួន៣០កញ្ចប់
៨-បឺរ
៩-មេក្លិន សម្រាប់លាយកាហ្វេចំនួន១២ធុង
១០-ទឹកត្រីចំនួន០៣កាដុង
១១-ស្រាសចំនួន០១កាន
១២-កាហ្វេផលិតរួចចំនួន១៤កញ្ចប់ (កាហ្វេខ្មែរធម្មជាតិ)។
គ្រឿងសម្រាប់លាយកាហ្វេ មាន៖ បឺរ ទឹកស្ករ caramel មេក្លិន សម្រាប់លាយកាហ្វេ ល័ក្ខពណ៌ ស្ករស អំបិល ទឹកត្រី ស្រាស ប៊ីចេង ទឹកដោះគោ សណ្ដែកសៀង។
ក្រោយពិនិត្យរួចគណៈកម្មការចម្រុះ រកឃើញមានកំហុសដូចខាងក្រោម៖
១.មិនមានលើស្លាកយីហោ
២.មិនទាន់បានយកទៅចុះបញ្ជីផលិតផល (ចបផ)
៣.គ្មានវិញ្ញាបនប័ត្រត្រួតពិនិត្យគុណភាព
៤.នៅលើសំបកវិចខ្ចប់កាហ្វេ មិនមានដាក់អាស័យដ្ឋាន និងរបៀបប្រើប្រាស់។
៥.នៅលើសំបកវិចខ្ចប់កាហ្វេដាក់កាហ្វេសុទ្ធ១០០%
៦.ទីតាំងគ្មានអនាម័យ។
ក្រៅពីសម្ភារៈវត្ថុតាងខាងលើនេះ ពុំបានដកហូត ឬធ្វើឲ្យខូចខាតរបស់របរអ្វីទេ ហើយព្រះរាជអាជ្ញា បានបញ្ជាឲ្យកម្មាធិការចម្រុះឃ្លុំបេ បិទទីតាំង និងអញ្ជើញម្ចាស់ទីតាំងខាងលើ ទៅបំភ្លឺនៅលេខាធិការដ្ឋាន នៃគណៈកម្មាធិការ គ ប ផ ក ដើម្បីបន្តនីតិវិធី៕
មតិយោបល់