ព័ត៌មានជាតិ

ឃាត់ខ្លួនស្ត្រីម្នាក់ឆ្លៀតឱកាសលួចទូរស័ព្ទ២គ្រឿង ក្នុងបរិវេណពហុកីឡដ្ឋានជាតិ

ភ្នំពេញៈ កាលពីល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ ម្សិលមិញនេះ នៅក្នុងបរិវេនពហុកីឡដ្ឋានជាតិអូរឡាំពិក (ច្រកជណ្ដើរទី០១) កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សាយ ស្វិត ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះ២៥បស ផ្លូវរទេះភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ពាក់ព័ន្ធទៅនឹងករណីលួចទូរស័ព្ទ ពីជនរងគ្រោះចំនួន០២នាក់ ៖ ទី១-ឈ្មោះ វ៉ សាវិន ភេទ ប្រុស អាយុ៣០ឆ្នាំ និងម្នាក់ទៀតឈ្មោះរី ឆាយ ភេទ ប្រុស អាយុ២៥ឆ្នាំ។

ក្រោយពីបានឃាត់ខ្លួនជនសង្ស័យ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានដកហូតវត្ថុតាងរួមមាន៖ ទូរស័ព្ទចំនួន២គ្រឿង ១-ម៉ាកសាំសុង GalaxyA8 , ២-Galaxy CORE ព្រមទាំងកាបូបដៃ០១ ពណ៌សូកូឡា មានប្រាក់រៀល ១០០០០រៀល និងឯកសារផ្សេងៗមួយចំនួនទៀតបានប្រគល់ឲ្យទៅជនរងគ្រោះទាំង០២នាក់វិញ៕

photo_2016-06-08_12-50-11photo_2016-06-08_12-50-15photo_2016-06-08_12-50-19photo_2016-06-08_12-50-22photo_2016-06-08_12-50-24

មតិយោបល់