ព័ត៌មានជាតិ

Huawei និង Smart ឧបត្ថម្ភ​សិក្ខាសាលា​ស្តី​អំពី​ហ្វ្រេ​កង់ 700 មេហ្គា​ហឺត​សម្រាប់​បណ្តាញ LTE សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍

​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​បន្ត​របស់​ខ្លួន ក្នុងនាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​ប្រទេស​កម្ពុជា ក្នុង​ការអភិវឌ្ឍ​វិស័យ​ព័ត៌មានវិទ្យា ក្រុមហ៊ុន Huawei បាន​ឧបត្ថម្ភ​សិក្ខាសាលា​មួយ​រួមគ្នា​ជាមួយ​ក្រុមហ៊ុន Smart ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ សហភាព​ទូរគមនាគមន៍​អន្តរជាតិ (ITU) និង​ក្រសួង​ព័ត៌មាន នូវ​ចំនួន​ហ្វ្រេ​កង់ 700 មេហ្គា​ហឺត សម្រាប់​បណ្តាញ LTE ដែល​ប្រារព្ធ​ធ្វើ​នៅ​សណ្ឋាគារ​សូហ្វីតែ​ល ភូ​គី​ត្រា ភ្នំពេញ កាលពី​ថ្ងៃ​ទី 27 ខែ​មេសា​កន្លងទៅនេះ​។ សិក្ខាសាលា​ដ៏​ធំ​នេះ មាន​វត្តមាន​ចូលរួម​ពី​ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក Francois Rancy ប្រធាន​ផ្នែក​រលក​វិទ្យុ​នៃ​សហភាព​ទូរគមនាគមន៍​អន្តរជាតិ លោក Shawn Yu ប្រធាន​នាយកដ្ឋាន​ផែនការ​អភិវឌ្ឍ​រលក​វិទ្យុ និង​ហ្វ្រេ​កង់​របស់​ក្រុមហ៊ុន Huawei និង​លោក Mr. Thomas Hundt អគ្គនាយក​ក្រុមហ៊ុន Smart Axiata ប្រចាំ​នៅ​កម្ពុជា​។​
2015-04-28_090328
​បើ​យោង​តាម ប្រសាសន៍​របស់ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ កម្ពុជា​បាន​លើកឡើង​ថា​៖ «​កត្តា​ចម្បង​ទី​1​ផ្អែក​លើ​និន្នាការ​ចម្បង និង​ឥរិយាបថ​អតិថិជន​ដែល​ប្រើ​អ៊ី​ន​ធើ​ណេត​តាម​ផ្ទះ និង​តាម​ទូរស័ព្ទដៃ​។ អ្នក​ទាំងអស់​គ្នា​អាច​សម្គាល់​បាន​ថា វិស័យ​ឌីជីថល និង​ទិន្នន័យ​ធំៗ គឺជា​បញ្ហា​ក្តៅ​ដែល​នឹង​ត្រូវ​លើក​យក​ទៅ​ពិភាក្សា​ក្នុង​សិក្ខាសាលា និង GSMA នា​ចុងឆ្នាំ​2015​នេះ​។ កត្តា​ចម្បង​ទី​2 ការសម្រេចចិត្ត​ស្តីអំពី WRC-12 ដើម្បី​បែងចែក 694-790 Mhz ban ទៅ​ផ្នែក​សេវាកម្ម​ទូរស័ព្ទ​ចល័ត​ក្នុង​តំបន់​1 (​លើកលែង aeronautical mobile) នឹង​ជួយ​បើកផ្លូវ​សម្រាប់​ការតភ្ជាប់​ដោយ​ទូលាយ និង​កាន់តែ​រលូន​នៃ​តំណ​ភ្ជាប់​បច្ចេកវិទ្យា 700, 800, 900 Mhz bans សម្រាប់​ទូរគមនាគមន៍​ទូរស័ព្ទ​ចល័ត​ជា​អន្តរជាតិ (International Mobile Telecommunications – IMT) ។ កត្តា​ចម្បង​ទី​3 ភាគលាភ​ផ្នែក​ឌីជីថល គឺជា​កត្តា​ដ៍​សំខាន់​ក្នុង​ការជំរុញ​ការរីកចម្រើន​សេដ្ឋកិច្ច និង​បំពេញ​នូវ​តម្រូវការ​ដ៏​ឆាប់រហ័ស​ធៀប​នឹង​តម្រូវការ​សព្វថ្ងៃនេះ​។​»

​លោក Shawn Yu ប្រធាន​នាយកដ្ឋាន​ផែនការ​អភិវឌ្ឍ​រលក​វិទ្យុ និង​ហ្វ្រេ​កង់​របស់​ក្រុមហ៊ុន Huawei ក៏បាន​លើកឡើង​ផងដែរ​ថា​៖ «APT700 គឺជា​វិធី​ដ៏​ឆាប់រហ័ស​មួយ​ដើម្បី​ឈ្នះ MBB នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​ដែល​នឹង​មាន​ប្រតិបត្តិ​ករ​កាន់តែច្រើន​ជ្រើសរើស​យក APT700 ។ យើង​សង្ឃឹមថា APT700 នឹង​ក្លាយជា​ជម្រើស​ថ្មី​នៅក្នុង​ទីផ្សារ​ទូរគមនាគមន៍​កម្ពុជា​»​។​
2015-04-28_090317
​ចាប់តាំងពី​ការដំឡើង​មាត្រដ្ឋាន​នៃ​រលកអាកាស APT700 MHz ទៅជា Band 28 ដោយ 3GPP ក្រុមហ៊ុន​លក់​បន្ទះ​ឈីប និង​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា Huawei, Qualcomm និង​ប្រតិបត្តិ​ករ​ទូទាំង​ពិភពលោក​បាន​បង្ហាញ​ការប្តេជ្ញាចិត្ត និង​ចំណាប់អារម្មណ៍​របស់​ខ្លួន​ជា​បន្តបន្ទាប់​។ APT700 អាច​ផ្តល់​ការ​គ្របដណ្តប់​នៅក្នុង​ទីក្រុង និង​ការ​ជ្រៀតចូល​បានល្អ​បំផុត ដែល​មានន័យថា វា​ជា​វិធី​ដែល​មាន​ប្រសិទ្ធភាព​ស័ក្តិសម​នឹង​តម្លៃ​ក្នុង​ការដោះស្រាយ​បញ្ហា​រលក​វិទ្យុ MBB ។ បច្ចុប្បន្ន​នេះ​មាន​ប្រតិបត្តិ​ករ​ចំនួន​៨ ដែល​បាន​ចាប់ផ្តើម បណ្តាញ LTE ដោយ​ប្រើប្រាស់​កម្រិត APT700 មាន​បណ្តាញ​ពាណិជ្ជកម្ម​ថ្មី​១៥ នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ឆ្នាំ ២០១៥ និង ការដេញថ្លៃ APT700 ជាង ២០ នឹង​កើតឡើង​នៅ​ទូទាំង​ពិភពលោក​។​
2015-04-28_090306
​លោក Kevin Weng អគ្គនាយករង ក្រុមហ៊ុន Huawei កម្ពុជា បាន​លើកឡើង​ថា​៖ «​ទន្ទឹម​នឹង​សេដ្ឋកិច្ច កម្ពុជា​កំពុង​បន្ត​រីកចម្រើន​ជា​លំដាប់ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ICT គឺ​សំខាន់​ណាស់​ដើម្បី​គាំទ្រ​ដល់​សេចក្តីត្រូវការ​របស់​ឧស្សាហកម្ម​នានា ក៏ដូចជា​តម្រូវការ​ជា​លក្ខណៈ​បុគ្គល​របស់​អតិថិជន​យើង​។ សិក្ខាសាលា​នេះ គឺជា​ជំហាន​ដ៏​សំខាន់​ឆ្ពោះទៅ​រក​ការយល់ដឹង​ជា​លើកដំបូង អំពី​អត្ថប្រយោជន៍​ដ៏​សម្បូរបែប​នៃ​ហ្វ្រេ​កង់កម្រិត 700 មេហ្គា​ហឺត​» ។​
2015-04-28_090252
​គួរកត់សម្គាល់​ថា ក្នុង​សិក្ខាសាលា​ដែល​រៀបចំ​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​ឧបត្ថម្ភ​ដោយ ក្រុមហ៊ុន Huawei នាពេលនេះ ក្រុមហ៊ុន​ក៏​បាន​ដាក់តាំង​បង្ហាញ និង​អញ្ជើញ​ភ្ញៀវកិត្តិយស​ដែល​បាន​ចូលរួម​ទាំងអស់ តេស្ត​ស្មា​ត​ហ្វូន​ស៊េរី​ថ្មីៗ​ទំនើបៗ ដូចជា HUAWEI Mate 7 (Silver/Gold), Honor 6 plus, Honor 6, Huawei G7, Huawei 4x, Huawei Y550, Huawei Holly, Huawei Y625 ៕

មតិយោបល់